ភ្ញៀវទេសចរចូលមកទស្សនាប្រមាណ ១៩១,៨៦៣ នាក់ មានការកើនឡើងប្រមាណ ១៥.៣៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ១៦៦,៣១៧ នាក់

0

សៀមរាប : ក្នុងថ្ងៃព្រះរាជពិធីបុណ្យអុំទូកបណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានឲ្យដឹងនៅល្ងាចថា មានភ្ញៀវទេសចរណ៍ ចំនួនប្រមាណ ១៩១,៨៦៣ នាក់ មានការកើនឡើងប្រមាណ ១៥.៣៦% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ១៦៦,៣១៧ នាក់ ក្នុងនោះទេសចរបរទេសមានចំនួន ៤,៨៦៣ នាក់ មានការកើនឡើង ៤៦.៦១% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៣,៣១៧ នាក់ ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ១៨៧,០០០ នាក់ មានការកើនឡើងប្រមាណ ១៤.៧២% បើប្រៀបធៀបរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ១៦៣,០០០ នាក់ សរុបរយះពេល ២ថ្ងៃ ១៤-១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ ទទួលបានទេសចរសរុបប្រមាណ ២៧៨,៩៨២ នាក់ មានការកើនឡើងប្រមាណ ១៣.០១% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ២៤៦,៨៦៧ នាក់ ក្នុងនោះ ទេសចរបរទេសមានចំនួន ៨,៩៨២ នាក់ មានការកើនឡើង ៣០.៨០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ៦,៨៦៧ នាក់ ។
លោក ធិម សេរីវុឌ្ឍ ប្រធានស្តីទីមន្ទីរទេសចរណ៍ខេត្តសៀមរាប បានបញ្ជាក់ថា ទេសចរជាតិ និងបងប្អូនប្រជាពលរដ្ឋក្នុងខេត្តសៀមរាប មានចំនួនប្រមាណ ២៧០,០០០ នាក់ កើន១២.៥០% បើប្រៀបធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២៣ ចំនួន ២៤០,០០០ នាក់ ៕ ខេង ឧត្តម