ខេត្តព្រះសីហនុ៖មន្រ្តីមន្ទីរទេសចរណ៍ខេត្តព្រះសីហនុបានឲ្យដឹងថានៅថ្ងៃទី០២នៃថ្ងៃឈប់សម្រាកព្រះរាជពិធីបុណ្យអ៊ុំទូកបណ្ដែតប្រទីប អកអំបុកសំពះព្រះខែឆ្នាំឆ្នាំ២០២៤ មានភ្ញៀវទេសចរណ៍ជាតិនិងអន្តរៈជាតិ ប្រមាណ ជាង១១ម៉ឺននាក់បានធ្វើដំណើរមកលេងកម្សាន្តនៅខេត្តព្រះសីហនុតាមឆ្នេរសមុទ្រក៏ដូចជាតាមបណ្តាលរមណីយ៍ដ្ឋានផ្សេងៗជាច្រើនកន្លែងទៀតដូចជារមណីយ៍ដ្ឋានទឹកធ្លាក់ក្បាលឆាយ.រមណីយ៍ដ្ឋានទឹកធ្លាក់ថ្មរូងក្នុងស្រុកកំពង់សីលានិងតាមបណ្តាលកោះនានាៗជាច្រើនកុះករ។
កំណើនអ្នកទេសចរណ៍នេះត្រូវបានគេវាយតម្លៃថាបណ្តាលមកពីសេដ្ឋកិច្ចជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានស្ថេរភាពប្រទេសជាតិមានសុខសន្តិភាពរូមផ្សំនែស្ថានភាពនែការរៀបចំសន្តិសុខសណ្តាប់ធ្នាប់និងការរៀបចំសេវាកម្មជូនអ្នកទេសចរណ៍ដំណើរការល្អប្រសើរ ដូចជាការលក់ដូរមិនមានការតំឡើងថ្លៃកន្លែងលក់ អាហារមានរៀបចំជាសៀវភៅកំណត់តំម្លៃមុខម្ហូបច្បាស់លាស់ទទូលស្គាល់ដោយមន្ទីរទេសចរណ៍ខេត្តហើយនៅតាមសណ្ឋាគារឬផ្ទះសំណាក់ផ្សេងៗក៍ដូចគ្នាដែរគឺមានភ្ញៀវទេសចរណ៍ចូលទៅស្នាក់នៅពេញៗបន្ទប់ហើយរក្សាបាននៅតំម្លៃប្រាកដប្រជាតាមការប្រកាស់របស់អជ្ញាធរខេត្ត។នៅក្នងខណៈពេលដែលមានភ្ញៀវទេសចរណ៍មកលេងកម្សាន្តដូចនេះយើងសង្កេតឃើញថាបណ្តាលសន្តិសុខត្រូវបានគេរឹតបន្តឹងទាំងថ្ងៃទាំងយប់ដើម្បីបញ្ជៀសគ្រោះថ្នាក់ចរាចរណ៍ផងនិងទប់ស្កាត់អំពើចោរកម្មចោរលូចចោរឆក់ពីសំណាក់កងសន្តិសុខប៉ូលីសនិងកងរាជអាវុធហត្ថហើយប្រជាពលរដ្ឋអ្នកប្រកបរបរអជីវកម្មផ្សេងៗក៍សប្បាយរីករាយជាមួយសេវាកម្មរបស់ខ្លូនដោយសហការជាមួយអាជ្ញាធរបានល្អប្រសើរផងដែរ។
លោក តាំង សុចិត្តគ្រឹស្នា ប្រធានមន្ទីរទេសចរខេត្តបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៤ នេះថា ចំនួន ភ្ញៀវទេសចរបើធៀបនឹងឆ្នាំ ២០២៣ មានការកើតឡើង ចំពោះ ភ្ញៀវទេសចរផ្ទៃក្នុងសរុបចំនួន ១១០.០៧៥ នាក់ កើនឡើង៨,៩០% ក្នុងនោះ៖ភ្ញៀវជាតិ ១០៧.២៣៨នាក់ កើនឡើង៨,៩៧%•ភ្ញៀវបរទេស ២,៨៣៧នាក់ កើនឡើង៦,០៩%.ភ្ញៀវទៅកម្សាន្តតាមបណ្តាឆ្នេរនិង រមណីយដ្ឋាននានាសរុប ១០៨,៣៩០នាក់ កើនឡើង៤,៨៦% ក្នុងនោះ.ភ្ញៀវជាតិ១០៦,៤០០នាក់ កើនឡើង៨,៣៩%•ភ្ញៀវបរទេស១.៩៩០នាក់ ថយចុះ៩,៥៨%. មានភ្ញៀវចូលតាមព្រលានយន្ត ហោះអន្តរជាតិ០៤ជើង ស្មើនឹងភ្ញៀវសរុប៣៥២នាក់កើនឡើង៣០០% ក្នុងនោះ. ភ្ញៀវជាតិ០៤នាក់ កើនឡើង ១០០% . ភ្ញៀវអន្តរជាតិ ៣៤៨នាក់កើនឡើង៣១៤,២៨%. ភ្ញៀវទេសចរទៅកម្សាន្តតាមបណ្តាកោះនានាសរុប ១.៣៣៣នាក់កើនឡើង ១១២,៥៩% ក្នុងនោះ៖ភ្ញៀវជាតិ ៨៣៤នាក់ កើនឡើង២៥១,៨៩% •ភ្ញៀវបរទេស ៤៩៩នាក់ កើនឡើង២៨,២៧% ៕
នាគសមុទ្រ