សៀមរាប៖ ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា ឆ្នាំ២០២៤ បានអញ្ជើញជាប្រធានអធិបតី ដឹកនាំភ្ញៀវជាតិ និងអន្តរជាតិជាង៣០០០នាក់ ដែលអញ្ជើញមកពីអង្គភាពស្ថាប័នជាតិ និងអន្តរជាតិជុំវិញពិភពលោក គណៈប្រតិភូជារដ្ឋភាគី១៦៤ប្រទេស តំណាងស្ថានទូតប្រចាំកម្ពុជា ដៃគូអភិវឌ្ឍន៍ រដ្ឋបាលខេត្តសៀមរាប កងកម្លាំងប្រដាប់អាវុធ ប្រតិបត្តិករសកម្មភាពមីន មន្រ្តីរាជការ វិស័យឯកជន សិល្បៈករ ប្រជាពលរដ្ឋ លោកគ្រូ-អ្នកគ្រូ សិស្សានុសិស្ស និងភាគីពាក់ព័ន្ធក្នុងខេត្ត នាព្រឹកថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ ២០២៤ នៅមុខប្រាសាទអង្គរវត្ត នាខេត្តសៀមរាប ។
ពិធីដើរដង្ហែក្បួន ត្រូវបានចូលរួមពីសំណាក់ ឯកឧត្តម ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន ឯកឧត្តម ហួត ជា រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ កម្ពុជារៀបចំដើរដង្ហែក្បួនដើម្បីពិភពលោកមួយដែលគ្មានមីន ដោយចាប់ផ្តើមពីមុខប្រាសាទអង្គរវត្ត ដើរក្បួនដោយថ្មើជើង ដែលមានចម្ងាយ៥គីឡូម៉ែត្រ ឆ្ពោះទៅកាន់ប្រាសាទបាយ័ន ។
ឯកឧត្តម សំកុល សុចិត្រា អភិបាលរងខេត្តសៀមរាប បានមានប្រសាសន៍ថា ក្នុងនាមអាជ្ញាធរដែនដីសូមគាំទ្រនូវ ព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នេះ យើងនិងរួបរួមគ្នាដើម្បីលុបបំបាត់មិនឲ្យមានគ្រាប់មីននៅសេសសល់ក្នុងប្រទេសយើង ក៏ដូចជានៅទូទាំងពិភពលោក យើងនិងដើរទៅមុខជាមួយជនរងគ្រោះដោយសារមីន ជាមួយសហគមន៍ ជាមួយមន្រ្តីប្រតិបត្តិករ ស្ថាប័នសាសនា និងអង្គការនានា ដើម្បីជាសខីភាពបង្ហាញថា នៅពេលដែលយើងរួមគ្នា យើងនិងសម្រេចបានអនាគត់មួួដែលមានសុវត្តិភាព និងសុខសន្តិភាព ការដង្ហែរក្បួននេះគឺជាការ ចាប់ផ្តើមនៃកិច្ចប្រជុំសៀមរាបអង្គរ ស្តីពីពីភពលោកមួយដែលគ្មានមីន ដែលបានបង្ហាញពីតួនាទីដ៏សំខាន់របស់ប្រទេសកម្ពុជា នៅក្នុងចលនាសកលក្នុងការលុបបំបាត់គ្រាប់មីន កម្ពុជានិងប្តេជ្ញាចិត្តដ៏មានសារៈសំខាន់និងរំលឹកដល់បុគ្គលជាច្រើនដែលបានខិតខំប្រឹងប្រែងជាច្រើនដោយមិនគិតពីការនឿយហត់ គឺចង់ប្រែក្លាយរបស់យើង គឺពិភពលោកមួយដែលគ្មានគ្រាប់មីន មិនមានការរងគ្រោះ និងទុក្ខវេទនាដោយសារគ្រាប់មីន ។
ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១ អាជ្ញាធរមីន និងជាប្រធានអនុសញ្ញាអូតាវ៉ា បានមានប្រសាសន័ថា ថ្ងៃនេះយើងមកពីគ្រប់ទិសទីនៃពិភពលោក គឺរួមគ្នាក្នុងនាមជាមិត្ត ជាគ្រួសារតែមួយ មានក្តីស្រម័យរួមគ្នា គឺការសម្រេចបានពិភពលោកមួយដោយគ្មានមីន និងជាបេះដូងនៃសកម្មភាពរួមមួយ របស់យើងទាំងអស់គ្នា យើងកំពុងដើរឆ្ពោះទៅរកអនាគត់ ដែលកូនៗរបស់យើង អាចរត់លេងដោយសេរី កសិកររបស់យើងអាចធ្វើស្រែចំការដោយមិនមានការភ័យខ្លាច សហគមន៍របស់យើងមិនអាចលូតលាស់ប្រកបដោយសុវត្តិភាព ។
ឯកឧត្តមបណ្ឌិត ទេសរដ្ឋមន្ត្រីបន្តថា សូមថ្លែងអំណរគុណសម្តេចមហាបឋរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ដែលបានគាំទ្រនិងជម្រុញដល់ប៉េសសកម្មរបស់យើង និងជាការប្តេជ្ញាចិត្តដ៏មុះមុតរបស់សម្តេច ក្នុងការសម្រេចឲ្យបានពិភពលោកមួយ ដែលគ្មានគ្រាប់មីន និងការកសាងសន្តិភាព ដើម្បីជាកេរ្ត៍ដំណែលបន្សល់ទុក្ខសម្រាប់កូនចៅជំនាន់ក្រោយរបស់យើង ៕
ដោយ ប៊ុន រដ្ឋា