​ភាគី​កម្ពុជា ថៃ​បាន​បើក​កិច្ចប្រជុំ​គំរោង​បើក​ច្រកព្រំដែន​អន្តរជាតិ​ស្ទឹង​បត់ និង​ផ្លូវថ្នល​ភ្ជាប់​ផ្លូវជាតិ​លេខ​៥

0

​ខេត្តបន្ទាយមានជ័យ​៖ភាគី​កម្ពុជា ថៃ​បើក​កិច្ច​ជំនួស​រវាង​អាជ្ញាធរ សមត្ថកិច្ច​ជំនាញ ប្រជាពលរដ្ឋ​ទាំងសង់ខាង ភាគី​កម្ពុជា លោក នង ធឿន អភិបាលរងក្រុង លោក​តាំង គឹម​រិ​ទ្ធ ក្រុមប្រឹក្សា​ក្រុង លោក​គាត ហ៊ុល ចៅសង្កាត់​ផ្សារកណ្តាល លោក តិ​ប យ៉ា​ឌី អនុប្រធាន​អន្តោប្រវេសន៍

ច្រកទ្វារ​អន្តរជាតិ​ប៉ោយប៉ែត លោក វ៉ែន មុន្នី​រដ្ឋ អនុប្រធាន​ការិយាល័យ​ទំនាក់​ទំ​ង​ព្រំដែន​កម្ពុជា ថៃ​និង​មន្ត្រី​ជំនាញ ប្រជាពលរដ្ឋ ជាច្រើន​នាក់ ។​ភាគី​ថៃ លោក ធី​រះ​ឆៃ ដេ​ត​ខាត ប្រធាន​អន្តោរ​ប្រវេសន៍ ច្រកទ្វារ លោក ចះ​រ៉ាត់ ស៊ុត​ចាន់ វិស្វករ​ខេត្ត​ស្រះកែវ និង​មន្ត្រី​ជំនាញ ជាច្រើន​នាក់​ផងដែរ​។កិច្ចប្រជុំ​នេះធ្វើឡើង​នៅក្នុង​សណ្ឋាគារ លី ហេង​ឆាយ នៅវេលា​ម៉ោង ៩ និង​៣០​នាទី​ព្រឹក ថ្ងៃទី ២៩ ខែតុលា ឆ្នាំ ២០១៤​នេះ​។​photo7

ក្នុងនោះដែរ​ភាគី​ថៃ បាន​លើកឡើងថា ក្នុងនាម​យើង​ជា​ប្រទេស​ជាប់​ព្រំដែន និង​ក៏មាន​ភាព​ស្និត​ស្នាល​យ៉ាង​ស្អិតរ​មួ​ត ជាពិសេស​ប្រទេស​ទាំង​ពីរបាន​ចូល​អាស៊ាន​ផងដែរ ។ការ​ជំរួញ​បើក​ច្រកទ្វារ​អន្តរជាតិ​ស្ទឹង​បត់ គឺ​គោលបំណង អោយ​ប្រទេស​ទាំងពីរ មាន​ភាព​ស្និត​ស្នាល​គ្នា​កាន់តែ​ប្រសើរ​ជាង​មុន និង​ដើម្បីអោយ​ប្រជាពលរដ្ឋ​ទាំងពីរ ប្រកបមុខរប​ល្អជា​មុន ។​ភាគី​ថៃ​បាន​លើក​គំរោង​របស់ខ្លួន​ជាច្រើន​ដូចជា ការដោះដូរ​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ថៃ ចំនួន​២៧៨​ហិតា សរុប​ជា​ទឹកប្រាក់​ចំនួន​២៤.៨​លាន​ដុល្លា ជា​គំរោង​របស់​ភាគី​ថៃ ។photo3

ក្នុងនោះដែរ ភាគី​ថៃ​បានអោយ​មន្ត្រី​ជំនាញ​របស់គេ ពន្យល់ និង​ធ្វើ​ការណែនាំ ប្រសិនជា​មន្ត្រី​ជំនាញ ប្រជាពលរដ្ឋ កម្ពុជា បញ្ចេញមតិ ផងដែរ គេ​និង​យក​មតិ​ទាំងអស់នេះ​ទៅ​រាយ​កាណ៍​បន្ត​ទៅកាន់​ថ្នាក់ដឹកនាំ​របស់គេ​៕photo10