នាយកប្រតិបត្តិរបស់ក្លិប Napoli លោក Riccardo Bigon បានធ្វើការបដិសេធចំពោះព័ត៌មានដែលបាន លើកឡើងថា ក្លិបមានចំណាប់អារម្មណ៍ចង់ទិញយកខ្សែប្រយុទ្ធ Mario Balotelli ពីក្លិប Liverpool ។កីឡាករអន្តរជាតិអ៊ីតាលីរូបនេះស៊ុតបញ្ចូលទីបានតែ២គ្រាប់ប៉ុណ្ណោះសម្រាប់
ការប្រកួតនៅក្រៅលីកចាប់តាំងពីផ្លាស់ចេញពីក្លិប AC Milan កាលពីរដូវក្តៅក្នុងតម្លៃខ្លួនប្រមាណ ១៦ លានផោន ។
លោក Bigon ប្រាប់អ្នកសារព័ត៌មានថា “វាគ្រាន់តែជាពាក្យចចាមអារ៉ាមប៉ុណ្ណោះ វាមិនអាចទៅរួចនោះទេ Mario Balotelli ជាកីឡាករដ៏ល្អម្នាក់ដែល Liverpool ទើបតែទិញហើយយើងមិនមានការទាក់ទង ជាមួយគេនោះទេ ” ។
គួរបញ្ជាក់ថា Balotelli នៅមិនទាន់ស៊ុតបញ្ចូលទីបានមួយគ្រាប់ទេសម្រាប់ការប្រកួតក្នុងក្របខណ្ឌ Premier League ប៉ុន្តែរូបគេអាចស៊ុតបាន២គ្រាប់សម្រាប់ការប្រកួតក្នុងពានរង្វាន់ Champions League និង League Cup ៕