គ្រូបង្វឹកក្លិបមាន់ខ្នាយមាស Tottenham Hotspur លោក Mauricio Pochettino បានឲ្យដឹងថា លោកកំពុង ត្រៀមដាក់សំណើរដើម្បីនាំយកខ្សែប្រយុទ្ធ Jay Rodriguez ពីក្លិប Southampton នៅខែមករាខាងមុខនេះ ។លោក Pochettino ធ្លាប់បានបង្ហាត់កីឡាកររូបនេះកាលដែលលោក
នៅដឹកនាំក្លិប Southampton ហើយបច្ចុប្បន្នលោកកំពុងមានគោលបំណងចង់នាំយករូបគេថ្វីបើគេកំពុងមានបញ្ហារបួសជង្គង់ក៏ដោយ ។
Rodriguez មិនទាន់បានចូលលេងទេឲ្យក្លិប Southampton នៅរដូវកាលនេះប៉ុន្តែលោក Pochettino មានជំនឿជាក់ថា ការវិលជាពីរបួសវិញរបស់ Rodriguez នឹងធ្វើឲ្យទម្រង់លេងរបស់គេនៅតែល្អដដែល ។គួរបញ្ជាក់ថា Rodriguez បានស៊ុតបញ្ចូលទីបានចំនួន១៧គ្រាប់ឲ្យក្លិប Southampton កាលពីរដូវកាលមុន