ញូ​វ​ហ្សឺ​ឡេ​ន​ធ្វើ​ប្រជាមតិ​ស្ដីពី​ការ ដោះដូរ​ទង់ជាតិ​

0

​នាយករដ្ឋមន្ដ្រី​ញូ​វ​ហ្សឺ​ឡេ​ន លោក ច​ន ឃី​(John Key) កាលពី​ថ្ងៃទី​២៩ ខែ តុលា ឆ្នាំ​២០១៤​បានប្រកាស​ឱ្យដឹងថា រដ្ឋាភិបាល​របស់លោក​នឹង​ចំណាយ​ប្រាក់ ប្រមាណ​២៦​លាន​ដុល្លារ​(AUD) សម្រាប់ ធ្វើការ​បោះឆ្នោត​ប្រជាមតិ​២​លើក​ផ្សេង គ្នា​ស្ដីពី​ការផ្លាស់ប្ដូរ​ទង់ជាតិ ក៏ដូចជា ប្រាក់​ចំណាយ​

ផ្សេងៗ​ពាក់ព័ន្ធ​នឹង​គម្រោង ខាងលើ ។ ​នាយករដ្ឋមន្ដ្រី ច​ន ឃី បានប្រកាស ឱ្យដឹងទៀតថា ក្រុម​ជនជាតិ​ញូ​វ​ហ្សឺ​ឡេ​ន ត្រូវបាន​ជ្រើសរើស​ឱ្យចូល​នៅក្នុង​គណៈ ក​ម្មា​ធិ​ការត្រួតពិនិត្យ​សកម្មភាព​ដោះ ដូរ​ទង់ជាតិ ។download (5)

គណៈកម្មាធិការ​នោះ​មាន តួនាទី​សួរ​យោបល់​ប្រជាពលរដ្ឋ​ពី​ការ រចនា​ទង់ជាតិ និង​អត្ថន័យ​នៃ​ទង់ជាតិ​ថ្មី នោះ ។ ​តាម​គម្រោង រាល់​ការ​រចនា និង​អត្ថ ន័យ ចាំបាច់​ត្រូវតែ​ទទួលបាន​ការគាំទ្រ​ពី មហាជន ហើយ​សកម្មភាព​ផ្លាស់ប្ដូរ​ទង់ ជាតិ​នឹងត្រូវ​ធ្វើឡើង​នៅ​ចុងឆ្នាំ​២០១៥​។ ការបោះឆ្នោត​ប្រជាមតិ​លើក​ទី​២​នឹង ត្រូវធ្វើឡើង​នៅ​ឆ្នាំ​២០១៦​ស្ដីពី​ទស្សនៈ ជុំវិញ​ទង់ជាតិ​ថ្មី និង​ទង់ជាតិ​នាពេល បច្ចុប្បន្ន ។download (4)

​មតិ​ជាច្រើន​ក៏បាន​លើកឡើង​ពី​ការ ចំណាយ​យ៉ាង​ធំធេង​សម្រាប់​គម្រោង ផ្លាស់ប្ដូរ​ទង់ជាតិ ។ នាយករដ្ឋមន្ដ្រី​ញូ​វ ហ្សឺ​ឡេ​ន​បញ្ជាក់ទៀតថា ចំណុច​ខាងលើ ជាការ​ចាំបាច់ ដោយ​ក្រោយ​ការធ្វើ ប្រជាមតិ​ប្រសិនបើ​ពលរដ្ឋ​មិន​ចង់​ផ្លាស់ ប្ដូរ​ទង់ជាតិ​ទេនោះ ញូ​វ​ហ្សឺ​ឡេ​ន​នឹង​រក្សា ទង់ជាតិ​ចាស់​រយៈពេល​៥០​ឬ​១០០​ឆ្នាំ ទៅមុខទៀត 9