ឯកឧត្តម យូ ស៊ុនឡុង និងអភិបាលខេត្តកំពង់ចាម ចុះពិនិត្យទីតាំង សម្រាប់រៀបចំពិធី ចែកប័ណ្ណ កម្មសិទ្ធដីធ្លីជូនពលរដ្ឋ នៅស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពសម្តេចធិបតី ហ៊ុន ម៉ាណែត

0

កំពង់ចាម: ឯកឧត្តមនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធាន គណៈកម្មការការពារសន្តិសុខជាតិ អមដំណើរដោយ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអ ភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំជាច្រើនរូបទៀត នាព្រឹកថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២៤នេះ បាន អញ្ជើញចុះពិនិត្យទីតាំង សម្រាប់រៀបចំពិធី ចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្ត កំពង់ចាម នៅស្រុកស្ទឹងត្រង់ ក្រោមអធិបតីភាពសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយក រដ្ឋមន្ត្រីនៃកម្ពុជា ។

ក្នុងដំណើរចុះត្រួតពិនិត្យទីតាំងនេះដែរ ឯកឧត្តមនាយឧត្តមសេនីយ៍ យូ ស៊ុនឡុង ក៏បានដឹកនាំកិច្ចប្រជុំពិភា ក្សាពីផែនការបែងចែកភារកិច្ចលម្អិតនៃការទទួលខុសត្រូវ ក្នុងដំណើរការរៀបចំពិធី ចែកប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋក្នុងខេត្តកំពង់ចាម ពីសំណាក់ថ្នាក់ដឹកនាំក្រសួងពាក់ព័ន្ធ និងអាជ្ញាធរខេត្ត ស្រុក ព្រមទាំងមន្ត្រីពាក់ព័ន្ធ ដើម្បីធ្វើយ៉ាងណាឱ្យកម្មវិធីខាងលើនេះប្រព្រឹត្តទៅដោយរលូន ធានាបាននូវ សន្តិសុខសណ្តាប់ធ្នាប់ ជូនថ្នាក់ដឹកនាំ ក៏ដូចជាអង្គពិធីទាំងមូលប្រកបដោយភាពជោគជ័យ។

គួរបញ្ជាក់ថា បើគ្មានការប្រែប្រួលទេ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃ កម្ពុជា នឹងអញ្ជើញប្រគល់ប័ណ្ណកម្មសិទ្ធដីធ្លីជូនប្រជាពលរដ្ឋ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២៤ឆាប់ៗខាង មុខនេះ ដោយខេត្តកំពង់ចាមក្លាយជាខេត្តដំបូងគេដែលចុះបញ្ជីដីធ្លីរួចរាល់មុនគេ ខណៈការងារវាស់ វែងដីធ្លីជាប្រព័ន្ធ ចាប់ដំណើរការតាំងពីអំឡុងឆ្នាំ២០០៣ រហូតមកទល់ពេលបច្ចុប្បន្ននេះ គឺមានរ យៈពេល២១ឆ្នាំ ហេីយ ដែលសម្រេចបានការប្រកាសតំបន់វិនិច្ឆ័យបាន ៩៤៦ភូមិ/៩៤៦ភូមិ លើ១០៩ឃុំ- សង្កាត់ ស្មើនឹង១០ក្រុង-ស្រុក ប្រមូលទិន្នន័យ និងវាស់វែងបាន៩១,៧៧៩៥ក្បាលដី លើក្បាលដី ទូទាំងខេត្តកំពង់ចាមប្រមាណជា ៩២៤,៤២១ក្បាលដី គិតជាភាគរយស្មើនឹង ៩៩ភាគរយ ដែលត្រូវបានបញ្ចប់ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៤នេះ ៕