យោធិនពិការ ៣១៧ តេជោភ្នំឆត្រជិត១០០គ្រួសារមានជីវភាពមិនសមរម្យទទួលអំណោយអំណោយកាកបាទក្រហមកម្ពុជា

0

បន្ទាយមានជ័យ៖ លោកជំទាវឧត្ដមសេនីយ៍ឯក អ៊ុក ដារ៉ា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៍ខ្ពង់ខ្ពស់លោកជុំទាវ កត្តិបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រិទ្ធសភា អគ្គហិរញ្ញឹកកាកបាទក្រហមកម្ពុជាសំណេះសំណាលនិងចែកអំណោយកាកបាទក្រហមដល់យោធិនពិការ ៣១៧ តេជោភ្នំឆត្រ នៅមណ្ឌុលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ដែលស្ថិតនៅភូមិតេជោភ្នំឆ័ត្រឃុំ/ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។ថ្ងៃទី ១០ ខែធ្នូ ឆ្នាំ ២០២៤។

លោកឧត្ដមសេនីយ៍ត្រី ជា ព្រឿង នាយកមណ្ឌលអភិវឌ្ឍន៍យោធិពិការ៣១៧ គូសបញ្ជាក់ថា៖ មណ្ឌលនេះបានដំណើការមកដល់បច្ចុប្បន្នមានអតីតយុទ្ធជនជាកងទ័ព. នគរបាលនិងកងរាជអាវុធហត្ថ រួមទាំងក្រុមគ្រួសាររស់នៅផងដែរ។

ក្នុងនោះគ្រួសារយោធិនពិការនៅមណ្ឌលមានចំនួន៦៥០ គ្រួសារ មនុស្សរាយ១.៨៨៤ លើសពីនេះ មណ្ឌលក៍ទទួលបានអំណោយបន្ថែមទៀតដូចជា៖ ផ្ទះគ្រូបង្រៀន, អាគាសិក្សា ,និងបណ្ណាល័យកំពុងសាងសង់ ការស្ដាបឹងសម្រាប់ផលិតទឹកស្អាត , រថយន្តសង្គ្រោះដែលជាអំណោយផ្ទាល់ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវ សម្រាប់បំពេញតម្រូវការចាំបាច់ដល់គ្រួសាជនពិការ ក្នុងមណ្ឌលផងដែរ។
ចុងក្រោយនេះក្រុមគ្រូពេទ្យស្ម័គ្រចិត្តសម្ដេចតេជោ (TYDA) តំណាងដ៍ខ្ពង់ខ្ពស់ ចុះពិនិត្យព្យាបាលយោធិនពិការនិងពលរដ្ឋជិត៤០០០នាក់ នៅមណ្ឌុលអភិវឌ្ឍន៍យោធិនពិការ ៣១៧ តេជោភ្នំឆ័ត្រ ដែលស្ថិតនៅភូមិតេជោសែនជ័យឃុំ/ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។

លោកឧត្ដមសេនីយ៍ត្រី ជា ព្រឿង បានថ្លែងអំណរអរគុណដល់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាព្រមទំាងលោកជំទាវ។ឧត្ដមសេនីយ៍ឯក អ៊ុក ដារ៉ា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ តំណាងដ៍ខ្ពង់ខ្ពស់លោកជុំទាវ កត្តិបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រិទ្ធសភា អគ្គហិរញ្ញឹកកាកបាទក្រហមកម្ពុជាដែរជានិច្ចជាកាល តែងតែគិតគូពីសុខទុក្ខនិងផ្ដល់អំណោយជូនយោធិនពិការ និងគ្រួសារ គ្រប់គ្រាផងដែរ។

លោកជំទាវឧត្ដមសេនីយ៍ឯក អ៊ុក ដារ៉ា អនុរដ្ឋលេខាធិការក្រសួងការពារជាតិ ពាំនាំការសួរសុខទុក្ខពីសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានិងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី និងសម្តេចធិបតីនាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាព្រមទំាងលោកជំទាវ និងលោកជំទាវកត្តិបណ្ឌិត អ៊ុក ម៉ាលី សមាជិកព្រិទ្ធសភា អគ្គហិរញ្ញឹកកាកបាទក្រហមកម្ពុជា ដែលបាននឹករលឹក យោធិនពិការ និងគ្រួសារ ដែលបានលះបង់គ្រប់យ៉ាងដើម្បីការពារបូរណះភាពដែនដី រហូតទទួលពិការភាព។

លោកជំទាវឧត្ដមសេនីយ៍ឯក អ៊ុក ដារ៉ា ផ្ដាំផ្ញើដល់យោធិនពិការ និងគ្រួសារ រស់នៅប្រកបដោយអនាម័យល្អ រក្សាសុខភាព ដើម្បីគាំទ្រសន្តិភាពដែលខិតខំរក្សាមកដល់បច្ចប្បន្ន៕ដោយ៖ឃិន គន្ធា