សៀមរាប ៖ សកម្មភាពខាងលើដោយមានការចូលរួមសហការណ៍ពីសំណាក់ក្រុមយុវជន ស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាបត្រូវបានធ្វើឡើងជាប្រចាំទាំងថ្ងៃទាំងយប់ជាក់ស្តែងកាលពីព្រឹកថ្ងៃទី៣១ខែតុលានេះ សមត្ថកិច្ចនិងក្រុមយុវជន ស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាបបានបន្តសកម្មភាពចុះធ្វើការផ្សព្វផ្សាយច្បាប់នៅតាម បណ្តាភ្លើងស្តុបក្នុងក្រុងជាបន្តបន្ទាប់ ។
លោក វរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបដែលបានដឹកនាំកម្លាំងចុះធ្វើសកម្មភាពខាងលើបានឲ្យដឹងថា ដោយអនុវត្តជាប្រចាំតាមការយកចិត្តទុកដាក់ខ្ពស់ពីសំណាក់លោក ឩត្តមសេនីយ៍ទោ សត ណាឌីស្នងការនគរបាលខេត្តសៀមរាបក៏ដូចជាដើម្បីធ្វើឲ្យការអនុវត្តនូវគោលនយោបាយភូមិឃុំមានសុវត្ថិភាពឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។
ជាក់ស្តែងក្នុងនាមការិយាល័យនគរបាលជំនាញជានិច្ចកាលតែងតែមានការចូលរួមសហការណ៍ពីសំណាក់ក្រុមយុវជន ស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាសាខាខេត្តសៀមរាបផងនោះ ដោយឡែកដើម្បីជាការក្រើនរំលឹកដល់អ្នកបើកបរគ្រប់រូបឲ្យមានការប្រុងប្រយ័ត្នគ្រប់ពេលវេលាក្នុងការបើបរ ក៏ដូចជាដើម្បីចូលរួមកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍នៅក្នុងខេត្តសៀមរាបដែលជាតំបន់ទេសចរណ៍ឲ្យកាន់តែមានអាត្រាទាប ឲ្យស្របទៅនឹងពាក្យស្លោកថ្ងៃនេះថ្ងៃស្អែកកុំអោយមានគ្រោះថ្នាក់ចរាចរណ៍ ។
ទើបកម្លាំងនគរបាលចរាចរណ៍ផ្លូវគោកខេត្តសៀមរាបបានបន្តចុះធ្វើសកម្មភាពរឹតបណ្តឹងនិងធ្វើការផ្សព្វផ្សាយច្បាប់ចរាចរណ៍ដល់អ្នកបើកបរទាំងអស់ឲ្យមានការយល់ដឹងកាន់តែច្បាស់បន្ថែមទៀតដោយនៅក្នុងពេលបើកបរត្រូវគោរពច្បាប់ស្តីពីច្បាប់ចរាចរណ៍ផ្លូវគោកនិងប្រុងប្រយ័ត្នជានិច្ច។លោក វរសេនីយ៍ទោ ជឹម សុវណ្ណ បានបន្តយដឹងទៀតថាពិសេសគឺដើម្បីធានាអោយបាននូវសុវត្ថិភាពចរាចរណ៍ក្នុងការបើកបររបស់អ្នកបើកបរគ្រប់រូបនិងបញ្ជៀសអោយបាននូវករណីគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងព្រះរាជពិធីបុណ្យអ៊ុំ
ទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ឆ្នាំនេះដែលនិងរៀបចំធ្វើឡើងក្នុងខេត្តសៀមរាបផងនោះនាពេលខាងមុខឆាប់ៗនេះក្នុងនាមការិយាល័យនគរបាលជំនាញត្រូវតែតម្រូវអោយអ្នកបើកបរគ្រប់រូបត្រូវបើកបរតាមល្បឿនដែលច្បាប់កំណត់និងត្រូវបន្ថយល្បឿឲ្យស្របតាមស្ថានភាពផ្លូវ។បើបើកបរសូមកុំសេពជាតិស្រវឹងបើសេពជាតិស្រវឹងសូមកុំបើកបរ។និងមិនត្រូវដឹកជញ្ជូនអ្នកដំណើរ ទំនិញ លើសកំរិតកំណត់ឫសំពីងសំពោង។ពេលបើកបរត្រូវមានសុជីវធម៍និងត្រូវចេះយោគយល់អធ្យាស្រ័យគ្នាទៅវិញទៅមក។
មុនពេលប្រជែង បត់ ឫឈប់ត្រូវផ្តល់សញ្ញាដល់អ្នកដ៏ទៃ។ពេលបើកបរម៉ូតូត្រូវពាក់ម៉ួកការពារសុវត្តិភាពបំពាក់កញ្ចក់មើលក្រោយឲ្យបានត្រឹមត្រូវនិងពេលបើកបររថយន្តត្រូវពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពផងដែរ។ដោយលោក វរសេនីយ៍ទោ ជឹម សុវណ្ណ នាយការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាបក៏បានសូមណូមពរដល់អ្នកបើកបរទាំងអស់ឲ្យចូលរួមគោរពច្បាប់ចរាចរណ៏ ដូចជាៈការគោរពភ្លើងសញ្ញា គំនូសសញ្ញា និងស្លាកសញ្ញាផ្សេងៗ ដែលទាក់ទងនឹងច្បាប់ចរាចរណ៍ឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់ ព្រោះខេត្តសៀមរាបគឺជាតំបន់ទេសចរណ៍ផងនោះ ៕
លោក ខេង ខេមរា




































