កំពង់ធំ÷ កម្លាំងកងរាជអាវុធហត្ថខេត្តកំពង់ធំ ដឹកនាំដោយ លោកវរសេនីយ៍ទោ គង់ ជាន ប្រធានមន្ទីរស្រាវជ្រាវ និងបង្ក្រាបបទល្មើស កងរាជអាវុធហត្ថខេត្ត បានចុះបង្ក្រាបករណីហិង្សាដោយចេតនាមានអាវុធ (កាំបិតបុ័ងតោ) នៅចំណុចភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន នៅវេលាម៉ោង១២និង៥០នាទីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៤ ។



ជាលទ្ធផលបាននាំខ្លួនជនសង្ស័យ និងចាប់យកវត្ថុតាង ពូថៅ០១ កាំបិតបុ័ងតោ០១ (ជនសង្ស័យ និងវត្ថុតាង ត្រូវបានកម្លាំងកងរាជអាវុធហត្ថជំនាញ បានធ្វើការឃាត់ខ្លួន និងកំពុងកសាងសំណុំរឿងបញ្ជូនទៅតុលាការ តាមនីតិវិធី៕