សៀមរាប៖ ពិធីសមាធិដើម្បីរំលឹកគុណដល់បុព្វការីជនគ្រប់ជំនាន់ត្រូវប្រព្រឹត្តទៅក្រោមការដឹកនាំបង្រៀនដោយ សម្តេចព្រះព្រហ្មរតនមុនី ពិន សែម គណៈមហានិកាយជាឧត្តមទីប្រឹក្សាគណៈសង្ឃនាយក ជាសមាជិកថេរសភាព្រះពុទ្ធសាសនានៃព្រះរាជាណាចក្រកម្ពុជា និងជាព្រះគ្រូចៅអធិការវត្តរាជបូណ៍ ខេត្តសៀមរាប ដោយធ្វើបទនមស្ដារ សមាទានកាន់យកនូវព្រះត្រ័យសរណគមន៍ និងនិច្ចសីល ធ្វើសមាធិ និងឧទ្ទិសកុសលផ្សាយមេត្តាចិត្ត៕