ខេត្តព្រះវិហារ៖ អ្នកបើកបររថយន្តដឹកឈើម្នាក់បានស្លាប់នៅក្នុងរថន្តចំណែកព្រូឡានម្នាក់បានរងរបួសធ្ងន់ ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ សេចក្ដីរាយការណ៍ខេត្តព្រះវិហារបានដឹងថា នៅវេលាម៉ោងទៀបភ្លឺ នៅថ្ងៃទី ២២ ខែធ្នូ ឆ្នាំ ២០២៤ នៅចំណុចទីឈិនពណ៌ ស្ថិតនៅភូមិត្រពាំងសង្កែខាងលិច ឃុំកន្ទួត ស្រុកជាំក្សាន្ត ផ្លូវជាតិលេខ ៦២ ចន្លោះគីឡូម៉ែត្រលេខ២០៨.២០៩ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កដោយខ្លួនឯង បណ្ដាលឲ្យស្លាប់ម្នាក់និងរបួសធ្ងន់ម្នាក់។
សេចក្ដីរាយការណ៍បានបន្តថា អ្នកបើកបររថយន្តមានឈ្មោះធី ថន ភេទ ប្រុស អាយុ៣៥ មុខរបរអ្នកបើកបររថយន្ត រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តមានជ័យ (ស្លាប់) អ្នករួមដំណើរមានឈ្មោះតន់ សារ៉ូ ភេទប្រុស អាយុ៣៦មុខរបរ កម្មករ រស់នៅភូមិទួលកណ្ដាល ឃុំត្រពាំងព្រៃ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ រងរបួស(ធ្ងន់) បាក់ភ្លៅទាំងសងខាង។
រថយន្តម៉ាកកាមរីបាឡែនពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខភ្នំពេញ 2AB-4229 បើកបរពីទិសខាងកើតទៅទិសខាងលិច។ សាកសពត្រូវបានប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅខេត្តឧត្តរមានជ័យ៕