កំពង់ធំៈ ថ្ងៃនេះគឺជាថ្ងៃដែលមានសារៈសំខាន់ របស់មនុស្សម្នាក់ៗ ក្នុងរើមមានចំណេះដឹង ដែលជាទំពាំង ស្នងឬស្សីនៃថ្ងៃចាប់ផ្តើម គឺជាថ្ងៃដែលរាជរដ្ឋាភិបាលកម្ពុជា បានកំណត់តាមច្បាប់ ឲ្យទៅជាថ្ងៃដែលបើកទ្វារ សាលានៅក្នុងខេត្តកំពង់ធំ ក៏ដូចជាសាលារៀនទូទាំងប្រទេស បានប្រារព្វពិធីបើកបវេសនកាល នៅថ្ងៃទី ១ ខែ វិឆ្ឆិកា ឆ្នាំ ២០១៤ ។
ប្អូនៗសិស្សានុសិស្សជិត៤០០០នាក់ ក្នុងនោះមានវិទ្យាល័យកំពង់ធំ និងអនុវិទ្យាល័យអនុវត្ត បានមកជួបជុំគ្នា នៅក្នុងពិធីបើកបវេសនកាល ក្រោអធិបតីភាព លោក សុក ស៊ីផាត ប្រធានការិយាល័យអប់រំកីឡា និងតំណាង របស់មន្ទីរអប់រំយុវជននិងកីឡាខេត្ត និងលោកស្រី កូយ គីមហេង នាយយកាស្តីទី វិទ្យាល័យកំពង់ធំ ព្រមទាំងលោកគ្រូ អ្នកគ្រូ សិស្សានុសិស្សចូលរួមយ៉ាងអធឹកអធ័ម។ 
អ្នកស្រី កូយ គីមហេង នាយយកាស្តីទី វិទ្យាល័យកំពង់ធំ បានឲ្យដឹងថា បុគ្គលិកសរុប ១៣២នាក់ ស្រី ៦៣នាក់ គ្រូមធ្យមសិក្សាទុតិយភូមិ ៦១នាក់ ស្រី ២៩នាក់ គ្រូមធ្យមបឋមភូមិ ៧១នាក់ស្រី៣៤នាក់ មានអាគារសិសក្សា១៦ខ្នង ស្មើរ៧៣បន្ទប់ ថ្នាក់រៀនសរុប ៥០ថ្នាក់ សិស្សសរុបទាំងអស់ ២៣៩៦នាក់ ស្រី១១៩៦នាក់ សិស្សបានឡើងថ្នាក់២១៩៤នាក់សិស្សស្រី១១០៤នាក់ ស្មើនឹង៩៨,៨២% សិស្សថ្នាក់ទី១២ ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិលើកទី១ បេក្ខជនមកប្រឡងចំនួន ៥៨៦នាក់ ស្រី២៨៥នាក់ ប្រឡ
ងជាប់១៥១នាក់ ស្រី៦៨នាក់ ស្មើនឹង២៥,៧៦% សរុបលទ្ធផលការប្រឡងបាកឌុបនាពេលនេះ សិស្សសរុប ៩៥០នាក់ ស្រី ៤២០នាក់ ប្រឡងជាប់ ១២៤នាក់ ស្រី ៨០នាក់ ស្មើនឹង ១៣.០៥% ស្រី ១៩,០៤% លោកស្រីក៏បានសំណូមពរ ដល់គណៈអធិបតី និងសប្បុរសជន ឲ្យជួយជួសជុលអាគារថ្នាក់រៀន និងធ្វើរបងសាលារៀន ដែលមានប្រវែង ២០០ម ផ្នែកខាងជើង ដែលពុំទាន់មានលក្ខណៈសមរម្យនោះទេ។ 
លោក សុក ស៊ីផាត ប្រធានការិយាល័យអប់រំកីឡា ក្រុងស្ទឹងសែន បន្ទាប់ពីអានសារលិខិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រួចមកលោក៏ បានមានប្រសាសន៍ផ្តាំផ្ញើរ ដល់សិស្សានុសិស្ស ទាំងអស់ឲ្យខិតខំសិក្សារៀនសូត្រ ក្រេបជញ្ជក់ចំណេះដឹង ដើម្បីជាពន្លឺនៃជីវិតនៅថ្ងៃអានាគត់ ព្រោះចំណេះដឹងគឺជា ទ្រព្យសម្បត្តិនិរន្ត រៀនបានច្រើនប៉ុណ្ណាទ្រព្យមានប៉ុណ្ណោះ ចំណេះដឹងជា
ទ្រព្យសម្បត្តិដែលពុំមាននណាម្នាក់ដណ្តើម ឬក៏លួចយកបាន ដូច្នក្នុងនាមប្អូនជាសិស្សានុសិស្ស បើចង់បានចំណេះដឹង មានទ្រព្យសម្បត្តិស្តុស្តម្ភត្រូវតែស្រឡាញ់ ការសិសក្សារៀនសូត្រ ប្រតិបត្តិខ្លួនឲ្យក្លាយទៅជាកូនល្អ សិស្សល្អ មិត្តល្អ ហើយត្រូវឆ្លើយថាទេចំពោះគ្រឿងញៀន និងចូលរួមគោរពច្បាប់ចរាចរណ៍ ។ 
នៃឳកាសនៃពិធី ប្អូនតំណាងសិស្សពូកែ៣នាក់ បានឡើងប្តេជ្ញាចិត្តខិតខំកសាងខ្លួនឲ្យក្លាយទៅសិស្សាល្អ កូនល្អ មិត្តល្អ មនុស្សល្អរស់នៅក្នុងសង្គម ចេះជួយយកអាសារគ្នាទៅវិញទៅមក គោរពនូវបទបញ្ជាក្នុងសាលា រក្សាវិន័យនិង សេចក្តីថ្លៃថ្នូរក្នុងនាមជាសិស្ស និងសូមប្តេជ្ញាមិនចង់ដឹង មិនចង់សាក នឹងនៅឲ្យឆ្ងាយពីគ្រឿងញៀន ។ នៃចុងក្រោយនៃ ពិធីសិស្សពូកែ និងសិស្សក្រីក្រ ត្រូវបានទទួលអំណោយពីគណៈអធិបតី និងលោកគ្រូ អ្នកគ្រូ ជាការលើកទឹកចិត្ត។ 





































