ទីលានទុកដាក់សំរាមក្រុងកំពង់ចាម តម្លៃជិត៩លានដុល្លារ ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ

0

កំពង់ចាម: ទីលានទុកដាក់សំរាមក្រុងកំពង់ចាម នៃគម្រោងអភិវឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេ គង្គជំហានទី៤ តម្លៃប្រមាណជា ៨ ៩២៧ ០៨៨ ដុល្លារអាមេរិក ដែលបានសាងសង់ឡើងនៅលើផ្ទៃ ដីសរុបទំហំ ១៨,៦៨ហិកតា ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នាព្រឹកថ្ងៃទី២៤ ខែធ្នូ ឆ្នាំ ២០២៤ ក្រោមវត្តមានឯកឧត្តម រស់ វណ្ណា រដ្ឋលេខាធិការ តំណាងឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ឯកឧត្តម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្ត កំពង់ចាម និងលោកស្រី យូសាណា វ៉ាម៉ា នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ប្រចាំព្រះរាជា ណាចក្រកម្ពុជា ។

ក្នុងឱកាសនោះដែរ ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាល តាម រយៈក្រសួងសាធារណៈការ និងដឹកជញ្ជូន បានជ្រើសរើស យកខេត្តកំពង់ចាម អនុវត្តគម្រោងអភិវ ឌ្ឍន៍ក្រុងរបៀងមហាអនុតំបន់មេគង្គ ជំហានទី៤ ដែលបានសម្រេចសាងសង់ទីលានទុកដាក់សំរាម ក្រុងកំពង់ចាម ស្របតាមស្តង់បច្ចេកទេសក្នុងការកាត់ បន្ថយផលប៉ះពាល់បរិស្ថាន។ គម្រោងនេះ ត្រូវបានសាងសង់ត្រឹមរយៈពេល១២ខែ ដោយគិតចាប់ពី ថ្ងៃទី៥ ខែមករា ឆ្នាំ២០២៤។ ទីលានទុកដា ក់សំរាមនេះ ត្រូវបានសាងសង់លើផ្ទៃដីទំហំ ១៨,៦៨ហិកតា ស្ថិតនៅក្នុងភូមិកោះរកាក្នុង ឃុំកោះ រកា ស្រុកកំពង់សៀមដែលមានចម្ងាយប្រមាណ២៥គីឡូម៉ែត្រ ពីក្រុងកំពង់ចាម ក្នុងនោះផងដែរ ក៏មានហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ជាច្រើនទៀត ។

ឯកឧត្តមអភិបាលខេត្ត បានបន្តថា ទន្ទឹមនឹងសមិទ្ធផលមានតម្លៃដ៏មហាសាល ដែលនឹងដាក់ សម្ពោធឱ្យប្រើប្រាស់នៅថ្ងៃនេះ ខេត្តកំពង់ចាម​ ក៏មានគម្រោងសាងសង់ ប្រព័ន្ធលូរំដោះទឹកភ្លៀង មានប្រវែងជាង ៤គីឡូម៉ែត្រ ស្ថាននីយបូម ចំនួន ៤កន្លែង ស្ថានីយ បូមទឹកភ្លៀង ១កន្លែង និងស្ថានីយបូម ទឹកកខ្វក់ចំនួន ៣កន្លែង, សាងសង់ប្រព័ន្ធលូទឹកកខ្វក់ ប្រវែង ៨៦គីឡូម៉ែត្រ សម្រាប់ប្រមូលទឹកស្អុយតាមផ្ទះ និងអគារការិយាល័យផ្សេងៗ។ បន្ថែមពីនេះគម្រោងនឹងសាងសង់ស្ថានីយប្រព្រឹត្តិកម្មទឹកកខ្វក់មួយដែលមានសមត្ថភាពអាចចម្លោះទឹកកខ្វក់ បានចំនួន ៥.០០០ម៉ែត្រគូប ដែលបម្រើឱ្យការចម្លោះទឹកកខ្វក់ពីតាមផ្ទះ និងពីអគារការិយាល័យ នានា ប្រមាណ ៤.២៥៥ខ្នងផ្ទះ ក្នុងក្រុងកំពង់ចាម ។

ជាមួយគ្នានោះ​ឯកឧត្តម អ៊ុន ចាន់ដា ក៏បានឱ្យដឹងដែរថា គម្រោងស្ថាបនាពង្រីក និងលើកកម្ពស់ផ្លូវជាតិលេខ ៧ ដែលត្រូវបានសាងសង់ជាផ្លូវ៤គន្លង មានប្រវែង ៤៥,៤៩គីឡូម៉ែត្រដោយគិតចាប់ពីរង្វង់មូល ស្គន់ នៃស្រុកជើងព្រៃ រហូតមកដល់គល់ស្ពានគីហ្សូណា នៃក្រុងកំពង់ចាម ។ គម្រោងនេះ នឹងត្រូវ បញ្ច ប់នៅឆ្នាំ២០២៧ ដែលបច្ចុប្បន្ន គិតត្រឹមខែធ្នូ ដំណើរការសាងសង់បានប្រមាណជា ៣០ភាគរយហើយ​ ៕