ក្លិបកាំភ្លើងធំ Arsenal ត្រូវបានគេរាយការណ៍ថា ជិតឈានដល់កិច្ចព្រមព្រៀងជាមួយនឹងក្លិប Borussia Dortmund ហើយជាមួយនឹងទឹកប្រាក់ប្រមាណ៣១.៥លានផោនលើការនាំយកខ្សែការពារកណ្តាល Mats Hummels ។ក្លិបកាំភ្លើងធំបានធ្វើការទាក់ទងជាមួយកីឡាសញ្ជាតិអាល្លឺម៉ង់
រូបនេះជាយូរណាស់មកហើយចាប់តាំងពីបញ្ចប់ការប្រកួត World Cup នៅប្រទេសប្រេស៊ីលមក ហើយមកដល់ពេលនេះក្លិបទាំងពីរជិតសម្រេចលើកិច្ចព្រមព្រៀង ហើយ ។
ថ្វីបើមានពាក្យចចាមអារ៉ាមលើកឡើងថា ក្លិបបិសាចក្រហម Manchester United ក៏កំពុងមានការ ចាប់អារម្មណ៍លើ Hummels ក៏ដោយប៉ុន្តែ គេហទំព័រ The Metro បានអះអាងថា Arsenal គឺជាក្លិបតែមួយគត់ ដែលនឹងនាំយកខ្សែការពាររូបនេះ ។គួរបញ្ជាក់ថា Dortmund និង Arsenal នឹងត្រូវប៉ះគ្នាក្នុងការប្រកួត Champions League នៅចុងខែនេះ ៕