ករណីមនុស្សដេកស្លាប់ នៅលើវេទិកាអ៊ុំទូកខេត្តកំពង់ធំ ដោយសារផឹកស្រា និងមានជំងឺប្រចាំកាយ

0

(កំពង់ធំ)÷ករណីមនុស្សស្លាប់ ១នាក់ប្រុសនៅលើវេទិកាអ៊ុំទូក នៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២៤ វេលាម៉ោង០៥:៣០នាទីល្ងាច មានជនអនាថាដេកស្លាប់ម្នាក់នៅលើវេទិកាអុំទូកខេត្តកំពង់ធំ ស្ថិតនៅសង្កាត់កំពង់ធំ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ

ប្រភពពីសមត្ថកិច្ចលោកវរសេនីយ៍ឯក គឹម សុខមករា អធិការនគរបាលក្រុងស្ទឹងសែន បានឱ្យដឹងថាសពឈ្មោះ ឈុន ប៊ុនថា ភេទប្រុសអាយុ៤៨ឆ្នាំ នៅភូមិសាច់សូ ឃុំពាមជីកង ស្រុកកងមាសខេត្តកំពង់ចាម។ ករណីនេះស្លាប់ដោយសារផឹកស្រាស្រវឹងនិង មានជំងឺប្រចាំកាយ។

ក្រោយពីសមត្ថកិច្ចបានពិនិត្យដល់សពរួចមក ឃើញថាគាត់ពិតជាស្លាប់ដោយសារផឹកស្រា និងមានជំងឺប្រចាំកាយពិតប្រាកដមែន ប៉ុន្តែសពកំពុងតែរង់ចាំក្រុមគ្រួសារមកយកទៅធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសន៕