លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ បានទទួល សំណេះសំណាល និងចាត់តំណាងអមដំណើរក្រុមប្រតិភូ ចុះពិនិត្យវាយតម្លៃប៉ុស្តិ៍នគរបាលរដ្ឋបាលកសាងថ្មីចំនួនបួនប៉ុស្តិ៍

0

ឧត្ដរមានជ័យ ៖ នៅថ្ងៃទី៨ ខែមករា ឆ្នាំ២០២៥ លោកឧត្ដមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ត បានទទួល សំណេះសំណាល និងបានចាត់លោកឧត្ដមសេនីយ៍ត្រី រៀម សរ ស្នងការរងផែនការងារសេនាធិការ និងលោកឧត្ដមសេនីយ៍ត្រី គិត គឹមហុង ស្នងការរងផែនការងារភស្តុភារ និងហិរញ្ញវត្ថុ អមដំណើរគណៈប្រតិភូ ដឹកនាំដោយ លោកឧត្ដមសេនីយ៍ទោ ម៉ម សុភា ស្នងការរង នៃស្នងការដ្ឋានហិរញ្ញកិច្ច និងភស្តុភារ និងលោកឧត្ដមសេនីយ៍ត្រី ហាស់ ឌីណា អនុប្រធាននាយកដ្ឋានស្ថាបនា និងវិស្វកម្ម នៃអគ្គនាយកដ្ឋានភស្តុភារនិងហិរញ្ញវត្ថុ ចុះពិនិត្យវាយតម្លៃប៉ុស្តិ៍កសាងថ្មី ចំនួន បួន4ប៉ុស្តិ៍ :១-ប៉ុស្តិ៍រដ្ឋបាលសង្កាត់បន្សាយរាក់។២-ប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់សំរោង

៣-ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំត្រពាំងប្រាសាទ៤-ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំទំនប់ដាច់៕ដោយ៖ភ្នំដងរ៉ែក