Tottenham Hotspur នឹង​នាំយក Xherdan Shaqiri (​ស៊ើ​ដាន សា​គី​រី​) ​ពី Bayern Munich នៅ​ខែមករា​

0

​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur កំពុងតែធ្វើការ​បញ្ចុះបញ្ចូល​ដើម្បី​នាំយក​កីឡាករ Xherdan Shaqiri (​ស៊ើ​ដាន សា​គី​រី​) ពី​ក្លិប Bayern Munich នៅ​ខែមករា​ខាងមុខនេះ ។​
​កីឡាករ​សញ្ជាតិ​ស្វី​សវ័យ​២៣​ឆ្នាំ​រូបនេះ​មិនសូវ​ជា​បាន​ជាប់​ជា​ជម្រើស​១១​នាក់​ដំបូង​ឡើយ​សម្រាប់​ការប្រកួត​នៅ​ទឹកដី Allianz Arena ចាប់តាំងពី​ផ្លាស់​ចេញពី​ក្លិប Basel កាលពី​២​ឆ្នាំមុន​ដោយ​រូបគេ​ចូល​លេង​បានតែ ២៦​ប្រកួត​ប៉ុណ្ណោះ​ក្នុង​ក្របខ័ណ្ឌ Bundesliga ។​ff
​ជាមួយគ្នា​នោះ ក្លិប​យក្ស​អ៊ីតាលី​គឺ​សេះបង្កង់ Juventus ក៏ត្រូវ​បាន​គេ​អះអាងថា កំពុងមាន​ចំណាប់អារម្មណ៍ ចង់បាន​កីឡាករ​រូបនេះ​ដូចគ្នា​ហើយ​ពួកគេ​និង​ត្រូវ​ប្រជែង​ជាមួយ Spur នៅពេល​ទីផ្សារ​ដោះដូរ​កីឡាករ​បើកទ្វា​នា​ខែ មករា ។​
​គួរ​បញ្ជាក់ថា Shaqiri និង​ត្រូវផុត​កិច្ចសន្យា​ជាមួយ​ក្លិប Bayern Munich ក្នុង​ឆ្នាំ​២០១៦ ៕http://www.youtube.com/watch?v=Km4G-mAQ0Ls
fff