អ្នកចាត់ការក្លិបមេឃខៀវ Manchester City លោក Manuel Pellegrini បានអះអាងថា លោកនឹងនាំយកប្រធានក្រុមរបស់ក្លិបហង្សក្រហម Liverpool គឺកីឡាករ Steven Gerrard ឲ្យបាន នៅរដូវកាលក្រោយ ។
កីឡាករវ័យ៣៤ឆ្នាំដែលចូលលេងបានច្រើនជាងគេបំផុតរបស់ក្លិបហង្សក្រហមរូបនេះនឹងត្រូវ បញ្ចប់កិច្ចសន្យានៅទឹកដី Anfield នៅរដូវក្តៅក្រោយប៉ុន្តែអ្នកចាត់ការក្លិប Liverpool លោក Brendan Rodgers បានបញ្ជាក់នាពេលថ្មីៗនេះថា ការចរចារគ្នាលើការបន្តកិច្ចសន្យាថ្មីកំពុងត្រូវបានធ្វើឡើង ។
លោក Pellegrini ប្រាប់សារព័ត៌មាន The Telegraph ថា យើងមិនគិតពីអាយុរបស់កីឡាករ នោះទេប៉ុន្តែយើងគិតពីពេលវេលាដែលពួកគេអាចលេងបាន ។ Steven Gerrard ជាកីឡាករដ៏កំពូលម្នាក់ហើយគេអាចលេងបានគ្រប់ការប្រកួតទាំងអស់ ។
គួរបញ្ជាក់ថា Gerrard ចូលលេងជាមួយ Liverpool ជាលើកដំបូងកាលដែលគេអាយុ១៨ឆ្នាំ ហើយចាប់តាំងពីពេលនោះមកគេចូលលេងឲ្យក្លិបនេះបានជិត៧០០ប្រកួតហើយ ៕
https://www.youtube.com/watch?v=E4By7hW1acs







































