ក្លិប Napoli ត្រូវបានគេរាយការណ៍ថា កំពុងតែត្រៀមដាក់សំណើរដើម្បីដេញថ្លៃទិញយក ខ្សែបម្រើ Cheick Tiote (ឈីក ទីអូតេ) ពីក្លិបសារិការព្រៃ Newcastle United នាខែមករាខាងមុខ នេះ ។
យោងតាមគេហទំព័រ The Mirror បានផ្សព្វផ្សាយថា អ្នកចាត់ការក្លិប Napoli លោក Rafael Benitez នឹង ត្រៀមនាំយកកីឡាករសញ្ជាតិកូឌីវ័ររូបនេះដើម្បីមកពង្រឹងក្រុមសម្រាប់យុទ្ធនាការនៅរដូវរងារ ។
ប៉ុន្តែទោះបីជាយ៉ាងណាក៏ដោយ អ្នកចាត់ការក្លិបសារិការព្រៃលោក Alan Pardew (អាឡេន ផាឌូ) ត្រូវបានគេជឿជាក់ថា នឹងតម្លើងតម្លៃខ្លួនរបស់កីឡាកររូបនេះឲ្យឡើងដល់១៦លានផោនក្នុង គោលបំណងចង់រក្សាទុករូបគេខណៈដែលកិច្ចសន្យារបស់គេនឹងត្រូវផុតកំណត់ក្នុងឆ្នាំ ២០១៧ ។
គួរបញ្ជាក់ថា Tiote រកចំណូលបាន ៤៥,០០០ ផោនក្នុងមួយសប្តាហ៍នៅក្លិប Newcastle ប៉ុន្តែ Napoli បានសន្យាថា នឹងហ៊ានផ្តល់ប្រាក់ពលកម្មប្រមាណ ៨០,០០០ ផោនក្នុងមួយសប្តាហ៍ បើសិនណាជារូបគេសម្រេចចិត្តផ្លាស់មកកាន់ទឹកដីនៃប្រទេសអ៊ីតាលី ៕







































