​ជនសង្ស័យ​ម្នាក់​ត្រូវ​សមត្ថកិច្ច​ឃាត់​ជាប់ បន្ទាប់ពី​ធ្វើ​សកម្មភាព​វាយយក​ទូរ​សព្ទ័​ដៃ​គេ​ហើយ​យក​បញ្ចាំ​

0

ភ្នំពេញ​៖ សមត្ថកិច្ច​បាន​ឃាត់​ជនសង្ស័យ​បាន​ម្នាក់ ក្នុងចំណោម​បក្ខពួក​២​នាក់ ខណៈដែល​ពួកគេ​ធ្វើ​សកម្មភាព វាយ​គេ​យក​ទូរ​សព្ទ័ ពី​បុរស ម្នាក់​បានសម្រេច​ហើយ​យកមក​បញ្ចាំ​នៅ​កាវ​ដាយ ត្រូវបាន​ម្ចាស់​គេ​ដេញតាម មក​ទាន់​វាយ​ឡើង​ទ្រោម​ខ្លួន​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច កាលពី​វេលា​ម៉ោង ១​និង ៣០ នាទី​យប់​ឈានចូល ថ្ងៃទី​០៩ ខែ​មិនា​ឆ្នាំ ២០១៤ នៅ​ចំណុច​ផ្លូវ​២០៦ ស្ថិតក្នុង​សង្កាត់​ទួល​ស្វាយ​ព្រែ​២ ខណ្ឌចំការមន ។​ ​

តាម​ការ​ឲ្យ​ដឹង​ពី​ជនរងគ្រោះ​ដែលជា​ម្ចាស់​ទូរ​សព្ទ័​ឈ្មោះ រំ សុវណ្ណ អាយុ ២៤​ឆ្នាំ មុខរបរ​កម្មករ​រោងចក្រ ស្នាក់នៅ​សង្កាត់​បឹងទំពុន ខណ្ឌ មានជ័យ បាន​ឲ្យ​ដឹងថា​នៅមុខ​ពេល​កើតហេតុ គេ​ត្រូវបាន​ជនសង្ស័យ​ពីរ​នាក់ ខាងលើ​វាយយក​ទូរ​សព្ទ័​មួយគ្រឿង ម៉ាក់​LG នៅក្បែរ​រោងចក្រ ដែល​នៅ​ខណ្ឌមានជ័យ​បានសម្រេច ហើយ​ជនសង្ស័យ​ខាងលើនេះ បាន​យក​ទូរ​សព្ទ័​នេះ​មក​បញ្ចាំ​នៅ​ម្តុំ​កាវ​ដាយ ហើយ​ខណៈដែល​ជនរងគ្រោះ កំពុង​ដើររក​ផង​នោះ​ក៏​ប្រទះឃើញ ក៏បាន​ដេញចាប់​ជាមួយ​មិត្ត​ភ​ក្រ័​៣​នាក់​ទៀត ហើយក៏​ចាប់បាន ជនសង្ស័យ​ម្នាក់ វាយ​ឡើង​ទ្រោម​ខ្លួន​ទើប​ប្រគល់​ឲ្យ​សមត្ថកិច្ច ចំណែក ជនសង្ស័យ​ម្នាក់ទៀត​បាន​គេចខ្លួនបាត់ ស្រមោល​។

សមត្ថកិច្ច​បាន​ឲ្យ​ដឹង​ដែរ​ថា ជនសង្ស័យ​ខាងលើ ឈ្មោះ រ៉ា ឌី អាយុ ២៥​ឆ្នាំ មុខរបរ​រើស​អេ​ចាយ មាន​ទីលំនៅ ផ្ទះជួល នៅ​សង្កាត់​បឹងទំពុន ខណ្ឌ មានជ័យ ។​ ​ក្រោយពេល​កើតហេតុ​សមត្ថកិច្ច​បាន​នាំខ្លួន​ជនសង្ស័យ​យកទៅ​ប៉ុស្ដិ៍​ទួល​ស្វាយ​ព្រែ​២ ដើម្បី​សាកសួរ​បន្ត ទៅ​ចាប់ខ្លួន​ជនសង្ស័យ​ម្នាក់ទៀត ដែល​រត់គេចខ្លួន​នោះ​៕Image2 Image1