Marcos Rojo របួស​ស្មា​ធ្ងន់ធ្ងរ​ក្នុងការ​ប្រកួត​ Manchester United ចាញ់ Man City 1-0 កាលពី​យប់មិញ​Marcos Rojo របួស​ស្មា​ធ្ងន់ធ្ងរ​ក្នុងការ​ប្រកួត​ Manchester United ចាញ់ Man City 1-0 កាលពី​យប់មិញ​​លោក Louis van Gaal បាន​និយាយថា ខ្សែការពារ Marcos Rojo បាន​រងរបួស​ភ្លាត់ឆ្អឹង​ស្មា​

0

នៅក្នុង​ការប្រកួត ដែល​ក្លិប​បិសាច​ក្រហម Manchester United ចាញ់​មេឃ​ខៀវ Manchester City 1-0 កាលពី​ថ្ងៃអាទិត្យ ។​
​កីឡាករ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​ត្រូវបាន​សែង​ចេញពី​ទីលាន​នៅ​នាទី​ទី​៥៦​ក្រោយ​រងរបួស​យ៉ាងធ្ងន់ធ្ងរ​ក្នុងការ​ប្រកួត​នៅ​ទឹកដី Etihad Stadium កាលពី​យប់មិញ​នេះ ។​
​ជាមួយគ្នា​នោះ​លោក Van Gaal បាន​អះអាងថា Rojo នឹងត្រូវ​អវត្តមាន​សម្រាប់​ការប្រកួត​ជាមួយ​ក្លិប Crystal Palace នៅ​ថ្ងៃ​សៅរ៍​នេះ​ប៉ុន្តែ​ទោះបីជា​យ៉ាងណាក៏ដោយ​លោក​នៅ​មិនទាន់​ដឹង​ពី​ពេលវេលា​នៃ​ការ​សម្រាក​ព្យាបាល របស់ Rojo នៅឡើយ​ទេ ។​nn
​គួរ​រម្លឹក​ឡើងវិញ​ថា Rojo បាន​ផ្លាស់​មក Manchester United នៅ​រដូវក្តៅ​នេះ​ក្រោយពេល​ចាកចេញ​ពី ក្លិប Sporting Lisbon ៕
https://www.youtube.com/watch?v=sFl4mHb-8XI