ក្លិបអធិរាជស Real Madrid បានទទួលនូវដំណឹងល្អថ្មីមួយទៀតក្រោយពេលកីឡាករ Gareth Bale បានវិលត្រឡប់មកធ្វើការវឹកហាត់ដូចធម្មតាវិញកាលពី ។
កីឡាករវ័យ២៥ឆ្នាំរូបនេះបានអវត្តមានចំនួន៣ប្រកួតមកហើយដោយសារតែបញ្ហារបួសត្រគាកហើយគេក៏នឹងត្រូវខកខានផងដែរសម្រាប់ការប្រកួត Champions League ជាមួយក្លិបហង្សក្រហម Liverpool នៅសប្តាហ៍នេះ ។
សារព័ត៌មាននៅក្នុងប្រទេសអេស្ប៉ាញបានចុះផ្សាយថា Bale បានចូលមកធ្វើការវឹកហាត់វិញហើយ ក្រោយពេលក្លិប Real Madrid បានយកឈ្នះលើ Granada 4-0 កាលពីយប់ថ្ងៃសៅរ៍ ។
គួរបញ្ជាក់ថា Bale បានក្លាយជាកីឡាករបាល់ទាត់ដែលមានតម្លៃខ្លួនថ្លៃជាងគេបំផុតក្នុងលោក (៨៥ លានផោន) ក្រោយពេលផ្លាស់មក Real Madrid កាលពីឆ្នាំ២០១៣ ៕
http://www.youtube.com/watch?v=HHdD-Aed884







































