កីឡាករ Julian Draxler (ជូលៀន ដ្រេកស្លើ) នឹងត្រូវអវត្តមានសម្រាប់រយៈពេលដែលសេលសល់ នៅក្នុងឆ្នាំនេះ ។
Draxler ត្រូវបានបង្ខំចិត្តប្តូរចេញនៅដើមតង់ទីមួយក្នុងការប្រកួតដែល Schalke យកឈ្នះ លើក្លិប Augsburg (អ៊ូសស្ប៊ឺក) ក្នុងលទ្ធផល 1-0 កាលពីយប់ថ្ងៃសុក្រដោយសារតែរូបគេមានបញ្ហា របួសសរសៃរពួរគន្លាក់ជើង ។
លោក Heldt បានប្រាប់គេហទំព័ររបស់ក្លិបថា Draxler បានរងរបួសជាថ្មីម្តងទៀតហើយជារបួសដ៏ធ្ងន់ធ្ងរដែលត្រូវធ្វើឲ្យគេសម្រាកព្យាបាលរហូតដល់ដើមឆ្នាំក្រោយ ។
ជាមួយគ្នានោះ គ្រូបង្វឹកក្លិប Schalke លោក Roberto Di Matteo (រ៉ូប៊ឺតូ ឌីម៉ាតេអូ) ក៏បានបញ្ជាក់ផងដែរថា របួសរបស់ Draxler នឹងធ្វើឲ្យក្លិបជួបនូវវិបត្តិខ្សែប្រយុទ្ធជាថ្មីបន្តទៀតស្របពេល ដែលក្លិបកំពុងមានទម្រង់លេងដ៏ល្អ ៕







































