Rio Ferdinand នឹង​ផ្លាស់​ទៅលេង​នៅ​អាមេរិក​នៅ​រដូវ​កាល​ក្រោយ​

0

​កីឡាករ Rio Ferdinand បានទទួល​សំណើរ​ដើម្បី​ធ្វើការ​ពន្យា​ពេល​នៃ​ការចូលនិវត្តន៍​របស់​ខ្លួន ហើយ​ទៅ​ប្រកប​អាជីព​បាល់ទាត់​ក្នុង​ក្របខណ្ឌ​អាមេរិក Major League Soccer ចាប់តាំងពី ឆ្នាំ ២០១៥ ទៅ ។​
​អនាគត​របស់​ខ្សែការពារ​ក្លិប​កំសៀវ​តែ Queens Park Rangers រូបនេះ​កំពុង​ស្ថិតក្នុង​ភាពស្រពិចស្រពិល​ចាប់តាំងពី​រូបគេ​បាន​និយាយ​ក្នុង​ការធ្វើ​បទសម្ភាសន៍​ក្នុង​ទូរទស្សន៍​ថា រូបគេ​កំពុង​គិតពី​ការព្យួរ​ស្បែកជើង​ឈប់​លេង​បាល់ទាត់​ពេល​ចប់​រដូវ​កាល​នេះ ។​zz
​ជាមួយគ្នា​នោះ សារព័ត៌មាន The People បាន​ចុះផ្សាយ​ថា មាន​ក្លិប​ជាច្រើន​នៅក្នុង​ក្របខណ្ឌ MLS កំពុង​ត្រៀម​សំណើរ​ដើម្បី​នាំយក​ខ្សែការពារ​រូបនេះ ។​
​គួរ​បញ្ជាក់ថា Ferdinand បាន​ផ្លាស់​មក QPR នៅ​រដូវក្តៅ​នេះហើយ​បាន​ចូល​លេង​ចំនួន​៤ ប្រកួត​ចាប់តាំងពី​បើក​រដូវ​កាល​មក ៕