ខេត្តមណ្ឌលគិរី : រថយន្តក្រុងដឹកមនុស្ស ប្រុសស្រីចំនួន ៤៦នាក់ ត្រូវបានជួបគ្រោះថ្នាក់ចរាចរណ៍ដោយខ្លួនឯង ពេលកំពុងធ្វើដំណើរចុះចំណោតកែងខ្លាំង។
ហេតុការណ៍បានកើតឡើងនៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី៧ខែកុម្ភៈឆ្នាំ២០២៥ ស្ថិតក្នុងសង្កាត់រម្យនា ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី។