កំពង់ចាម: ឯកឧត្តម សន្តិបណ្ឌិត នេត សាវឿន សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការ កណ្តាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម បានក្រើនរំលឹកដល់តួអង្គ សំខាន់ដែលជាអាជ្ញាធរមូលដ្ឋាន និងអ្នក
ពាក់ព័ន្ធទាំងអស់ ត្រូវកសាងនូវអំពើល្អ ទាំងអកប្បកិរិយា និងពាក្យសម្តី គឺត្រូវដាក់ខ្លួនជាអ្នកបម្រើប្រជាពលរដ្ឋ ព្រោះអំពើល្អនេះហើយដែលជាមូលដ្ឋានគ្រឹះ នាំមកនូវភាពជោគជ័យ ការថ្លែងបែបនេះក្នុងកិច្ចប្រជុំផ្សព្វផ្សាយ ខ្លឹមសារសន្និបាតគណៈកម្មាធិការ កណ្តាល លើកទី ៤៥ អាណត្តិទី៥ និងកិច្ចប្រជុំ បូកសរុបលទ្ធផលការងារគណបក្ស និង ក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តកំពង់ចាម ឆ្នាំ២០២៤ និងទិសដៅភារកិច្ច ឆ្នាំ២០២៥ ។
ថ្លែងក្នុងឱកាសនោះដែរ ឯកឧត្តមសន្តិបណ្ឌិត នេត សាវឿន បានណែនាំដល់អាជ្ញាធរ និងអ្នក ពាក់ព័ន្ធទាំងអស់ ត្រូវខិតខំរួមគ្នាបន្តពង្រឹង និងថែរក្សាការពារនូវ សន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់ សាធារណៈ និងសុវត្ថិភាពសង្គមឱ្យបានល្អរឹងមាំ ជាពិសេសត្រូវពង្រឹងការអនុវត្ត គោលនយោបាយ ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព និងបន្តអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ព្រមទាំងបង្ក្រាបបទល្មើសគ្រឿងញៀន និងបង្ក្រាបករណីក្មេងទំនើងផងដែរ ។
ឯកឧត្តម អ៊ុន ចាន់ដា សមាជិកគណៈកម្មាធិការកណ្តាល ប្រធានគណៈកម្មាធិការគណបក្ស ខេត្តកំពង់ចាម បានថ្លែងថា វិស័យអប់រំសិក្សាធិការ, សុខាភិបាល, ការងារគាំពារសង្គម, កាកបាទក្រហមខេត្ត, វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ការផ្តល់សេវាសាធារណៈ, វិស័យអនាម័យ, បរិស្ថាន, ការពារ ធនធានធម្មជាតិ, ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទនិងទីក្រុង, ការលើកកំពស់សមភាពយេឌ័រ និង សេដ្ឋកិច្ចក្រៅប្រព័ន្ធ បានធ្វេីសកម្មភាពយ៉ាងផុលផុស ដែលឈរលើគោលការអភិវឌ្ឍ មនុស្ស ផ្លូវ ទឹក ភ្លើង និងប្រព័ន្ធបច្ចេកវិទ្យាឌីជីថល បានផ្តល់ផលជាទីគាប់ប្រសើរ ដល់សង្គមជាតិ និងបានធ្វើឲ្យប្រជាជន កាន់តែមានជំនឿលើការដឹកនាំរបស់រាជរដ្ឋាភិបាល ៕





































