កំពង់ធំ ៖ កាលពីព្រឹកថ្ងៃទី ០៩ ខែ វិចិ្ឆកាឆ្នាំ ២០១៤ នៅវិមានរំលឹកគុណយុទ្ធជនពលីសម័យសង្គ្រាម ង់ធំ បានប្រារព្វពិធី គោរពវិញ្ញាណខ្ខ័ន្ធយោធិនពលី នាសម័យសង្គ្រាមដើម្បី រំលឹកគុណយុទ្ធជន យុវនារីដែលបានពលីជីវិតនិងបានចារទុកនូវគុណបំណាច់ របស់យោធិនពលី ក្នុងកិច្ចការពារមាតុភូមិ ការពារបូរណៈភាព ទឹកដី ក៏ដូចថ្ងៃគំរប៦១ឆ្នាំនៃ ខួបកំណើតកងយោធពលខេមរៈភូមិន្ទ។
ពិធីនេះត្រូវបានប្រារព្វធ្វើឡើង នៅក្នុងបរិវេណ វិមានរំលឹកគុណយុទ្ធជនពលី ស្ថិតនៅក្នុងសង្កាត់អាចារ្យ លាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ក្រោមអធិបតីភាព ឯកឧត្ត ឈុន ឈន់ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុត សំអន អភិបាលនៃអភិបាលខេត្តកំពង់ធំ នឹង ឯកឧត្តម ឧត្តមសេនីយត្រី សោម ស៊ុន មេបញ្ជាការតំបន់ប្រត្តិបត្តិការសឹករងកំពង់ធំ ព្រមទាំងកងកម្លាំងប្រដាប់អាវុធទាំងបីប្រភេទ ប្រធានមន្ទីរ មន្ត្រីរាជការជុំវិញ ខេត្តកំពង់ធំ ចូលរួមយ៉ាងច្រើនអធឹកអធ័ម។
នៅក្នុងពិធីគោរពវិញ្ញាណក្ខន្ធ ឯកឧត្តម ព្រមទាំងមន្ត្រីរាជការ កងកំលាំងប្រដាប់អាវុធបានសំដែងនូវការដឹងគុណ របស់យុទ្ធជនយោធិន ដែលបានពលី ជីវិតនាកាលសម័យសង្គ្រាម ក្នុងតួនាទី ភារៈកិច្ច ការពារ មាតុ ភូមិ ការពារប្រទេសជាតិ ដោយមិនរុញរា តស៊ូប្រយុទ្ធយកជ័យជំនះ ជូនបងប្អូនប្រជាជាតិខ្មែរ ឲ្យទទួលបានសន្តិភាព និងស្ថេរភាពពេញលេញ ក្រោមការដឹកនាំរបស់គណៈប្រជាជនកម្ពុជា ដែលសម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នឹងជាប្រមុខដឹកនាំដ៏ឆ្លៀសវៃ និងប៉ិនប្រសព្វ ឲ្យប្រជាជនកម្ពុជា ទទួលបានសន្តិភាព ព្រមទាំងហូរចូលនូវភាពរីកចំរើន គ្រប់វិស័យ ក្នុងការអភិវឌ្ឍន៍ប្រទេស ។
ឯកឧត្តម សោម ស៊ុន បានមានប្រសាសន៍ ថា នេះជាពិធីគោរព នឹងការដឹងគុណបំណាច់ ព្រមទាំងកោតសរសើរ ដល់យុទ្ធជនដ៍អង់អាចក្លាហាន ស៊ូស្លាប់ដើម្បីបុព្វហេតុជាតិ ស៊ូស្លាប់ដើម្បីទាមទារ សន្តិភាពជូនប្រទេសជាតិ នឹងជាគំរូដ៍ល្អ សំរាប់យុទ្ធជនជំនាន់ក្រោយ ដែលជាការបន្តវេណ ឲ្យយុទ្ធជន ការពារក្នុងការរក្សាស្ថេរភាព សន្តិភាព ជូនប្រជពលរដ្ឋ ឯកឧត្តម បានបញ្ជាក់ថា នេះជាគុណបំណាច់ដែលមិនអាចបំភ្លេចបាន របស់យោធិន ដែលបានពលី នឹងត្រូវបានចារទុកក្នុងប្រវត្តិសាស្ត្រ ទោះជាយុទ្ធជនយោធិន បានពលីជីវិតទៅហើយនោះ ក៏បងប្អូន ប្រជាពលរដ្ឋខែ្មរទូទាំងប្រទេស នៅតែចងចាំជានិច្ចនូវហេតុការណ៍ ដែលបានកើតឡើង ក្នុងសម័យសង្គ្រាម និងលើកតំកើងយ៉ាងស្មោះចំពោះការតស៊ូ ដណ្តើមយកជ័យជំនះ ជូនប្រទេសជាតិ។
ក្រោយពីធីគោរពវិញ្ញាណក្ខន្ធ យុទ្ធជនពលីរួច ឯកឧត្តម អ៊ុត សំអន អភិបាល នៃគណៈអភិបាលខេត្តកំពង់ធំ បានកោតសរសើរនិងវាយតំលៃខ្ពស់ ទៅលើវរៈជនដ៏អង់អាចក្លាហាន ដែលបានតស៊ូហ៊ានពលីជីវិតដោយ ឥតរុញរា ទោះជាត្រូវព្រាត់កូនព្រាត់ប្រពន្ឋ និងឪពុកម្តាយក្តី ក៏បានប្រយុទ្ធយកជ័យជំនះដើម្បីដណ្តើមជោគ ជ័យជូនជាតិមាតុភូមិ ដូច្នេះដើម្បីជាការតបស្នងនូវគុណនបការៈដ៏ធំធេងនេះ ឯកឧត្តម អភិបាលខេត្តបាន សន្យាថានិងកែលំអរ លើកកម្ពស់វិមានរំលឹកគុណពលីសម័យសង្គ្រាមនេះ ឲ្យក្លាយទៅជាកន្លែងវិមានរំលឹកគុណយុទ្ធជនប្រវត្តិសាស្ត្រ សម្រាប់ឲ្យក្មួយសម័យក្រោយកគំរូតាម ដោយការចាក់ដី បំពេញទីធ្លា ជីកស្រះទឹកដាំឈូក នឹងរៀបចំដាក់ធាតុក្នុងវិមាន ព្រមទាំងដាំផ្កាតុបតែងលំអរ ចាក់ការ៉ូឡា សម្រាប់ធ្វើពិធីគោរពវិញ្ញាណក្ខន្ធបន្តបន្ទាប់ទៀត ។ ដោយ ប៊ុន រដ្ឋា





































