អបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២២ កុម្ភៈ ២០២៥ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ”

0

សៀមរាប៖ នារសៀលថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ២០២៥ បន្ទាប់ពីជួបសំណេះសំណាលសួរសុខទុក្ខមាតា ទារក និងកុមារចំនួន ៨០នាក់ នៅមណ្ឌលសុខភាព មោង និងមណ្ឌលសុខភាព ស្រីស្នំ ស្រុកស្រីស្នំរួច លោកជំទាវ ទុយ ជិ ប្រាក់សោភ័ណ អនុប្រធានក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប បានចាត់ លោក ស៊ុំ សំអន នយាកសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប ជួបសំណេះសំណាលសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌ជូនដល់ ទណ្ឌិត និងជនជាប់ចោទ ជាស្ត្រីមានកូនតូចតាមចំនួន ១៣នាក់ នៅពន្ធនាគារ ខេត្តសៀមរាប ក្នុងឱកាសអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ ២១ កុម្ភៈ ២០២៥ ក្រោមប្រធានបទ “ពង្រឹងភាពជាដៃគូរវាងសេវាសុខាភិបាលសាធារណៈ និងសេវាឯកជន ដើម្បីលើកកម្ពស់គុណភាពនៃការថែទាំសុខភាពមាតា ទារក កុមារ និងយុវវ័យ”។

មានប្រសាសន៍នាឱកាសនោះ លោកនាយកសាខា បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ក៏ដូចជាឯកឧត្តម ប្រាក់ សោភ័ណ ប្រធានគណៈកម្មាធិការសាខា ហើយយលោកក៏បានលើកឡើងថា ក្នុងគោលបំណងលើកកម្ពស់ការយកចិត្តទុកដាក់ចំពោះសុខភាពមាតា ទារក និងកុមារ និងដើម្បីអបអរសាទរទិវាជាតិសុខភាពមាតា ទារក និងកុមារ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានចាត់ក្រុមការងារឥស្សរជនឆ្នើមថ្នាក់ជាតិ សាខាខេត្តសៀមរាប ជួមសំណេះសំណេះសួរសុខទុក្ខ មាតាទាកនៅក្នុងសហគមន៍ ក៏ដូចជានៅទីនេះផងដែរ។ លោកក៏បានសំណូពរចំពោះមាតាដែលមានកូនតូចទាំងអស់ នៅក្នុងពន្ធនាគារ ត្រូវចេះថែទាំសុខភាព និងខិតខំកែប្រែខ្លួន ឱ្យក្លាយទៅជាពលរដ្ឋល្អ ដើមី្បឆាប់បានវិលត្រឡប់ទៅកាន់ភូមិដ្ឋាន ជួបជុំក្រុមគ្រួសារ ប្រកបការងារសុច្ចរិត ក្នុងការកសាងសង្គមគ្រួសារមួយដ៏ល្អនៅក្នុងសង្គម។

អំណោយមនុស្សធម៌ដែលបានផ្ដល់ជូនបងប្អូនស្ត្រីកូនតូចៗមា្នក់ៗទទួលបាន៖ មុង១ ភួយ១ សារុង១ ក្រមា១ កន្សែងពោះធំ១ សម្ភារទារក១កញ្ចប់ (ខោអាវទារក ១កំប្លេរ ស្រោមដៃស្រោមជើង ១គូ) សាប៊ូក្រអូប២ដុំ ត្រីខ១យួរ ទឹកត្រី១យួរ មី១កេស អំបិល១គីឡូក្រាម អង្ករ៣០គីឡូ និងថវិកា ៥ម៉ឺនរៀល៕