ថៃបង្កើនការល្បាត ប្រុងប្រយ័ត្នតាមខ្សែបន្ទាត់ព្រំដែនថៃ កម្ពុជានៅភូមិសាស្ត្រខេត្តស្រះកែវ-

0

បន្ទាយមានជ័យ: ក្រោយពីថៃអោយធ្វើរបងព្រំដែនព្រំដែនកម្ពុជា -ថៃ៖មកទល់ល្ងាចថ្ងៃទី២៤ ខែកុម្ភ:ឆ្នាំ២០២៥ កងកម្លាំថថៃនិងកម្ពុជាបានបង្កើនការល្បាត ប្រុងប្រយ័ត្នតាមខ្សែបន្ទាត់ព្រំដែនថៃ កម្ពុជានៅភូមិសាស្ត្រខេត្តស្រះកែវ-បន្ទាយមានជ័យ ក្រោយពីថៃអោយធ្វើរបងព្រំដែន… ។

ប្រភពព័ត៌មានអោយដឹងថា: ក្នុងនោះរវាងព្រំដែនប្រទេសថៃនិងកម្ពុជា ក្នុងភូមិសាស្ត្រស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ទល់មុខភូមិសាស្ត្រក្រុងប៉ោយប៉ែតខេត្តបន្ទាយមានជ័យ ដោយបង្កើនការល្បាតតាមទឹកអូរព្រំដែន អោយបានញឹកញាប់និងជាប្រចាំនិង ដាក់ របាំង ការពារ នៅ តំបន់ ហានិភ័យ ដែល សកម្មភាព ខុសច្បាប់ ដែលទំនងជា កើតឡើង នៅតាម បណ្តោយ ព្រំដែន ស្របតាម វិធានការShield Border(ខ្សែរឹតចំណង?) ដើម្បី ទប់ស្កាត់ និង បង្ក្រាប សកម្មភាព ខុសច្បាប់ នៅតាម ព្រំដែន ។

ប្រភពបន្តថា : ជារួមទាំងការទប់ស្កាត់ចលនាឆ្លងដែនខុសច្បាប់ដោយក្រុមជនខិលខូចដែលប្រើប្រាស់បណ្តាញតាមព្រំដែនក្នុងការធ្វើដំណើរទៅប្រព្រឹត្តបទឧក្រិដ្ឋកម្មតាមប្រព័ន្ធទូរគមនាគមន៍(តាមអនឡាញ) ខុសច្បាប់ ដូចដែលភាគីថៃបានកាត់ផ្តាច់ប្រព័ន្ធអ៊ិនធឺណែតឆ្លងដែនលួចលាក់និងខុសច្បាប់កាលពីពាក់កណ្តាលខែនេះ។
និងការដែលក្រុមប្រតិបត្តិការ គណៈបញ្ជាការដឹកនាំស្រាវជ្រាវ ស៊ើបអង្កេត និងបង្ក្រាបបទល្មើសគ្រប់ប្រភេទ នៃក្រសួងមហាផ្ទៃ នៅថ្ងៃទី២២- ២៣និង២៤ ខែកុម្ភៈ ឆ្នាំ២០២៥ ធ្វើការចុះត្រួតពិនិត្យជាក់ស្តែងលើទីតាំងចំនួន ០២ទីតាំង ស្ថិតក្នុងភូមិសាមគ្គីមានជ័យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។

ក្នុងនោះឃាត់ខ្លួនមេខ្លោងជនជាតិចិននិងរកឃើញជនរងគ្រោះជនបរទេសចំនួន២៣០នាក់ជាដើម ៕