អគ្គិភ័យឆាប់ឆេះផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារទាំងស្រុង នៅស្រុកសណ្តាន់ បំផ្លាញសម្ភារៈអស់មួយចំនួនធំ

0

(ខេត្តកំពង់ធំ)៖ ផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារ ត្រូវអគ្គិភ័យឆាបឆះបន្តគ្នា បណ្តាលអោយខូចខាតទ្រព្យសម្បត្តិអស់មួយចំនួនធំ ករណីនេះនៅម៉ោងប្រមាណ១៤និង០០នាទីរសៀលថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅចំណុចភូមិត្បូងទឹក ឃុំមានរិទ្ធិ ស្រុកសណ្ដាន់ ខេត្តកំពង់ធំ។

ប្រភពពីសមត្ថកិច្ចលោក ចាន់ មានរិទ្ឋិ មេប៉ុស្តិ៍នគរបាលឃុំមានរិទ្ធ បានបញ្ជាក់ឱ្យដឹងថា ៖ ករណីឆេះខាងលើនេះពុំមានប៉ះពាល់ដល់អាយុជីវិតមនុស្សទេ និងពុំទាន់ដឹងមូលហេតុច្បាស់នៅឡើយ សមត្ថកិច្ចកំពុងស្រាវជ្រាវបន្ត។ ក្នុងហេតុការភ្លើងឆេះនេះដែរ បានបំផ្លាញផ្ទះប្រជាពលរដ្ឋចំនួន២គ្រួសារទាំងស្រុង និងសម្ភារៈអស់ទំហំធំធេងផងដែរ។ ក្នុងនោះ-គ្រួសាររងគ្រោះទីមួយម្ចាស់ផ្ទះឈ្មោះ ព្រំ នី ភេទប្រុស អាយុ៥០ឆ្នាំ ប្រពន្ធឈ្មោះ លិត ហន អាយុ៤៨ឆ្នាំ បំផ្លាញទ្រព្យសម្បត្ដិរួមមាន ៖ រថយន្ដលុចស៊ីស២គ្រឿងនិងរថយន្ដTigo ១គ្រឿង , លុយខ្មែចំនួន ១៥០០០០០រៀល មាស១.៧ជី ត្រាក់ទ័រ១គ្រឿង ដំឡូងមីក្រៀម ១២០០បេ កុំព្យូទ័រ០១គ្រឿង ម៉ាស៊ីនព្រីន១គ្រឿង គ្រឿងសង្ហារឹម២ឈុត , ផ្លាកទីន១,៥ជី និងផ្ទះចំនួន៣ខ្នងផ្ទះ ធ្វើអំពីឈើ ប្រក់ក្បឿង ជញ្ជាំងក្ដារទំហំ ៧,៥ម៉ែត្រx១២ម៉ែត ឆេះអស់ទាំងស្រុង និង សម្ភារៈផ្សេងៗមួយចំនួនទៀត ។
ដោយឡែកគ្រួសារទី២ម្ចាស់ផ្ទះឈ្មោះ លិត ខន ភេទប្រុស អាយុ៤៤ឆ្នាំ និងប្រពន្ធឈ្មោះ ហួន គូ អាយុ៤២ឆ្នាំ បំផ្លាញទ្រព្យសម្បត្ដិរួមមាន ៖ ផ្ទះទំហំ៧ម៉ែត្រx១៤ម៉ែត្រ ប្រក់ក្រឿង ជញ្ជាំងក្ដារ ថ្មក្រោមឆេះអស់ទាំងស្រុង , គ្រែចំនួន៥គ្រឿង តុ៧ឈុត តុបារ៉ូ ១ឈុត ថូផ្កាឈើ៤គូរ សាឡុង១ឈុត កៅអីឡាវ ២០គ្រឿង និងសម្ភារះមួយចំនួនទៀត ។

គួរបញ្ជាក់ផងដែរក្នុងករណីខាងលើនេះ ប្រើប្រាស់រថយន្ដអគ្គីភ័យរបស់អធិការនគរបាលស្រុកសណ្ដាន់ សហការជាមួយរថយន្ដអគ្គីភ័យប្រាសាទសំបូរ និង រថយន្ដអគ្គីភ័យប្រាសាទបល្ល័ង្ក ប្រើប្រាស់ទឹកសរុបទាំងអស់ចំនួន ១០ឡាន ស្មើនឹងប្រមាណជិត៦០ម៉ែត្រគីប។