មន្ត្រីចម្រុះចុះពិនិត្យទីតាំងនិងការដ្ឋានសំណង់ក្រុមហ៊ុនអចលនទ្រព្យក្រុងឆ្លាតវៃថ្មីរបស់ចិននៅឃុំអូរបីជាន់ស្រុកអូរជ្រៅ

0

បន្ទាយមានជ័យ ៖រដ្ឋបាលខេត្តបន្ទាយមានជ័យបានបញ្ជូនមន្ត្រីចម្រុះ១ក្រុមចុះពិនិត្យទីតាំងនិងការដ្ឋានសំណរបស់ជនជាតិចិនដីគោក១កន្លែងមានឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យទីក្រុងឆ្លាតវៃកម្ពុជាឯ ក (Smart New Town(Cambodia) Real Estates Development Co.,Ltd ) មានទីតាំងនៅស្ថិតនៅផ្លូវខេត្តលេខ៥៨D ភូមិប្រាសាទឃុំអូរបីជាន់ស្រុកអូរជ្រៅខេត្តបន្ទាយមានជ័យ ។

នេះបើតាមប្រភពព៍ត៌មានអោយដឹងកាលពីកាលពីថ្ងៃទី២៥ខែកុម្ភ:ឆ្នាំ២០២៥ ។

មន្ត្រីចម្រុះដឹកនាំដោយលោកលៀម សុដា អភិបាលរងខេត្តបន្ទាយមានជ័យ អមដំណើរដោយលោក អ៊ុំ វិណារ៉ា អនុប្រធានមន្ទីររៀបចំដែនដី នគរោបនីយកម្ម សំណង់និងសុរិយោដីខេត្ត ស្នងការរង មេបញ្ជាការរង មន្ត្រីទីចាត់ការអន្តរវិស័យ អភិបាលរងស្រុក អធិការ មេឃុំ មេភូមិនិងមន្ត្រីអាជ្ញាធរ សមត្ថកិច្ចជំនាញ កងកម្លាំងពាក់ព័ន្ធ ។

អញ្ជើញទៅដល់មន្ត្រីចម្រុះខេត្តត្រូវបានមេការជនជាតិចិនដែលជំនួសមុខអោយលោកឆាយ មីងយួន (Mr Chai MingJun ) នៃក្រុមហ៊ុនបានទទួលស្វាគមន៍និងសហការជួបប្រជុំខ្លី ដើម្បីអោយអាចសម្រេចបានលទ្ធផលនៃបេសកកម្មនេះ ។ហើយក៏បានបង្ហាញប្លង់ស្ថាបត្យកម្មនិងម៉ាកែតសំណង់រួមដែលក្រុមហ៊ុនបានតម្លើង ។
ក្រុមហ៊ុនអោយដឹងថា ខ្លួនមានច្បាប់អនុញ្ញាតិនិងបានបំពេញបែបបទតាមបទដ្ឋានបច្ចេកទេសរួចហើយ គ្រាន់តែពេលនេះមិនទាន់អាចបង្ហាញលិខិតឬច្បាប់អនុញ្ញាតិដែលក្រុមហ៊ុនវិនិយោគថា បាននិងទទួលការអនុញ្ញាតិជាលាយលក្ខណ៍អក្សរស្នើសុំពីថ្នាក់លើនោះ តែប៉ុណ្ណោះ។
ពោលគឺច្បាប់អនុញ្ញាតិនិងបទដ្ឋានបច្ចេកទេសបានស្នើសុំនិងទទួលបានពីថ្នាក់លើរួចរាល់ហើយ នៅឡើយតែក្រោមនៅមូលដ្ឋានមិនទាន់ជ្រាប ។
ព្រោះថា ការវិនិយោគបែបនេះ ក្រុមហ៊ុនអាចស្មើសុំច្បាប់អនុញ្ញាតិពីថ្នាក់លើតែម្តង មិនចាំបាច់រត់ការសុំតាមលំដាប់ពីថ្នាក់ក្រោមទៅក៏បានដែរ ។

សូមបញ្ជាក់ថា ការចុះត្រួតពិនិត្យនេះគឺអនុវត្តតាមស្មារតីនៃអង្គប្រជុំប្រចាំខែកុម្ភ:ឆ្នាំ២០២៥ កាលពីថ្មីៗនេះ របស់គណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ ដែលដឹកនាំកិច្ចប្រជុំដោយឯកឧត្ដម អ៊ុំ រាត្រី អភិបាលខេត្តនិងជាប្រធានគណ:បញ្ជាការកងឯកភាពរដ្ឋបាលខេត្ត។

ចំពោះបំណងនៃការចុះពិនិត្យទីតាំងនិងការដ្ឋានអគារ ហេដ្ឋារចនាសម្ព័ន្ធក្រុងថ្មីរបស់ក្រុមហ៊ុនគឺដើម្បីចង់ដឹងថា តើក្រុមហ៊ុនមានច្បាប់អនុញ្ញាតិនិងបែបបទដ្ឋានបច្ចេកទេសត្រឹមត្រូវឬក៏ក៏អត់ ? បើមិនមាន តើជំនាញនិងអាជ្ញាធរក្នុងដែនសមត្ថកិច្ចត្រូវចាត់វិធានដូចម្តេច?
ម្យ៉ាងទៀតការចុះត្រួតពិនិត្យយ៉ាងដូច្នេះ គឺមកពីខេត្ត ស្រុកត្រូវបង្ការក្តីបារម្ភទុលជាមុនថា បើបទដ្ឋានបច្ចេកទេសមិនសមស្រប ឬមិនទាន់មានការអនុញ្ញាតិច្បាប់ ហើយមន្ត្រីជំនាញនិងអាជ្ញាធរ កងកម្លាំងពាក់ព័ន្ធទាំងថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិមិនទាន់មានការត្រួតពិនិត្យផង ប៉ុន្តែក្រុមហ៊ុនចេះតែចាក់ដី ឈូសឆាយ សាងសង់សំណង់ ធ្វើអាជីវកម្មនិងអោយភ្ញៀវចូលស្នាក់នៅបណ្តើរៗទៅហើយនោះ វាជាការបង្កហានីយភ័យជាយថាហេតុមួយ ។
ឧបមាថា បើមានការបាក់ឬដួលរលំ ស្រុតអគារដូចករណីកន្លងមកនៅខេត្តព្រះសីហនុ ខេត្តកែប,,ជាដើមឬមានបាតុភាពអ្វីកើតឡើង បើខេត្តមិនបានចុះត្រួតពិនិត្យដូច្នេះ ខេត្តនឹងមានបញ្ហាឬគ្មានអ្វីសំអាងជាមុនទុកបំភ្លឺជូនថ្នាក់លើឡើយ ។
ត្បិតអីកន្លងមក ក្រុមហ៊ុននេះ ក៏មិនសូវរាក់ទាក់ឬសហការនឹងមូលដ្ឋានដែរ ។

យោងប្រភពព័ត៌មានពីមន្ត្រីនិងក្រុមហ៊ុនបានអោយដឹងថា: គម្រោងរបស់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យទីក្រុងឆ្លាតវៃថ្មីនៅឃុំអូរបីជាន់នេះ បានដំណើរការតាំងពីជិត១ឆ្នាំមកហើយ។ ក្នុងនោះបាននឹងកំពុងសង់និងសង់រួចសាងសង់អគារខុនដូចំនួន៣០អគារ (ក្នុង១អគារៗកម្ពស់៣ជាន់ៗ) និងត្រូវបន្ថែម១០អគារទៀត។ក៏មានបណ្តាញផ្លូវ ភ្លើងអគ្គីសនី ត្រៀមតទឹក សេវាកម្មនានា។ក្នុងនោះ បានប្រើប្រាសស្ថាបត្យករ វិស្វករ កម្មករចិន ខ្មែរនិងជនបរទេសផ្សេងទៀតខ្ទង់ពាន់នាក់។

សូមបញ្ជាក់ថា កន្លងមករដ្ឋបាលខេត្តបន្ទាយមានជ័យបានលើកសរសើរពីវត្តមាននៃការផ្ទុះឡើងនូវតម្លៃហាងឆេងអចលនវត្ថុ(ដីធ្លី)និងការកើតឡើងនូវកូនប៉ូលសេដ្ឋកិច្ចមួយទៀតនៅឃុំអូរបីជាន់ស្រុកអូរជ្រៅគឺការវិនិយោគនៅឃុំអូរបីជាន់ស្រុកអូរជ្រៅគឺការវិនិយោគទីក្រុងចិនឬChina Town នេះ ។ ពោលគឺបន្ទាប់ពីប៉ូលសេដ្ឋកិច្ចនៅក្រុងប៉ោយប៉ែត ។ទីតាំងប៉ូលសេដ្ឋកិច្ចខាងលើ សុទ្ធតែនៅកៀកនេឹងព្រំដែនកម្ពុជា ថៃ ហើយនឹងស្រូបទាញភ្ញៀវជនជាតិចិនចំនួនរយពាន់នាក់មកស្នាក់នៅនិងធ្វើអាជីវកម្ម។

ទោះជាយ៉ាងណា មន្ត្រីអាជ្ញាធរមានសមត្ថកិច្ចបានចៀសវាងនិយាយថា: ឆាយណាថោននៅឃុំអូរបីជាន់នេះ អាចមានបារម្ភថា នឹងក្លាយទៅជាមជ្ឈមណ្ឌលល្បែងអនឡាញនិងអាជីវកម្មសេវាកម្មតាមប្រព័ន្ធទូរគមនាគមន៍ខុសច្បាប់នោះទេ ។សូមបញ្ជាក់ថា ពេលនោះមន្ត្រីជំនាញសុរិយោដីនិងភូមិសាស្ត្រ មន្ត្រីជំនាញសំណង់នៃមន្ទីររៀបចំដែនដី មន្ត្រីទីចាត់ការអន្តរវិស័យសាលាខេត្ត មន្ត្រីអាជ្ញាធរដែនដីបានចុះពិនិត្យ ចុចនិយាមការទីតាំងដីស្រែនិងចម្ការមានទំហំប្រមាណ១គីឡូម៉ែត្រក្រឡាដែលជាដីកសិកម្ម (ស្រែនិងចម្ការ) ដែលអះអាងថា មានប័ណ្ណសម្គាល់អចលនវត្ថុ(ប្លង់រឹង) ហើយបានស្នើសុំទៅអាជ្ញាធរនិងជំនាញដើម្បីកែប្រែប្រភេទដីមកជាដីសម្រាប់សាងសង់។ពិនិត្យផ្នែកសំណង់និងបទដ្ឋានបច្ចេកទេសនានា ៕ដោយ៖ឃិន គន្ធា