ឧត្ដរមានជ័យ ៖ ថ្ងៃចន្ទ ៥កើត ខែផល្គុន ឆ្នាំរោង ឆស័ក ពស ២៥៦៨ ត្រូវនឹងថ្ងៃទី៣ ខែមីនា ឆ្នាំ២០២៥ វេលាម៉ោង ២០:០០ នាទីយប់ លោកឧត្តមសេនីយ៍ទោ ខូវ លី ស្នងការនគរបាលខេត្ដ បានដឹកនាំសហការី ចុះសួរសុខទុក្ខ កញ្ញាអនុសេនីយ៍ត្រី ឡៅ ខាត់ណា នាយរងផ្នែកអត្តសញ្ញាណកម្ម នៃអធិការដ្ឋាននគរបាលស្រុកចុងកាល់ បានជួបគ្រោះថ្នាក់ចរាចរណ៍ (រថយន្តបុកម៉ូតូ) សម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប។
ក្នុងឱកាសនោះផងដែរ លោកស្នងការ ក៏បានពាំនាំនូវមតិផ្តាំផ្ញើរ សួរសុខទុក្ខ និងនាំយកថវិកា របស់ ឯកឧត្តម នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ចំនួន ១០,០០០,០០០រៀល និងថវិកាចំនួន ២,០០០,០០០៛ (សម្រាប់មន្ត្រីនគរបាលជាតិ ជួបគ្រោះថ្នាក់ ពេលបំពេញការងារ) ថវិការបស់លោកជំទាវ ឧត្តមសេនីយ៍ឯក រស់ ច័ន្ទសោភា អគ្គស្នងការរងនគរបាលជាតិ ចំនួន ១,០០០,០០០៛ និងថវិកា លោកស្នងការចំនួន ២,០០០,០០០៛ សរុបចំនួន ១៥,០០០,០០០៛ ដើម្បីជួយសម្រួលបន្ទុក គ្រួសារក្នុងការព្យាបាល និងបានផ្តាំផ្ញើរ ព្យាយាមខិតខំ ស្តាប់ការ ណែនាំ និងហូបថ្នាំតាម វេជ្ជបញ្ជា ហើយយកចិត្តទុកដាក់ថែសុខភាព និងអាចឆាប់ជាសះស្បើយឡើងវិញ៕ដោយ៖ភ្នំដងរ៉ែក