(កំពង់ធំ)÷ លោក សាយ គឹមឡម អភិបាលស្រុកស្ទោង បានថ្លែងដូច្នេះកាលពីរសៀលថ្ងៃទី០៤ ខែមីនា ឆ្នាំ ២០២៥ ពេលដែលលោក និងសហការីអញ្ជើញចុះពិនិត្យមើលការដាក់បំពាក់សូឡាបំភ្លឺនៅលើផ្លូវបេតុងស្ថិត នៅក្នុងភូមិកំពង់ក្តី ឃុំកំពង់ចិនត្បូង ស្រុកស្ទោងខេត្តកំពង់ធំ។
លោកបានបញ្ជាក់បន្ថែមថា ក្រោមម្លប់សន្តិភាពនិងក្រោមការដឹកនាំដ៏ប៉ិនប្រសប់របស់សម្ដេចមហាបវរធិបតីហ៊ុន ម៉ាណែត ធ្វើឲ្យស្រុកស្ទោងមានការ អភិវឌ្ឍជាលំដាប់ដូចជា ហេដ្ឋារចនាសម្ព័ន្ធទូទៅ ប្រព័ន្ធធារាសាស្ត្រសំណង់ផ្សេងៗនិង អំពូលសូឡាដាក់បំភ្លឺផ្លូវនៅក្នុងឱកាសនេះជាតឹកតាងស្រាប់។
ជាមួយគ្នានេះលោកបានណែនាំដល់អាជ្ញាធរឃុំកំពង់ចិនត្បូងត្រូវផ្សព្វផ្សាយឱ្យបានទូលំទូលាយជាមួយពុកម៉ែបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវនេះត្រូវជួយសហការ ដើម្បីថែរក្សាការពារសូឡា សម្អាតនិងថែរក្សាបរិស្ថានរក្សាចំណីផ្លូវ ព្រមទាំងប្រព័ន្ធលូរំដោះទឹកដើម្បីសោភ័ណភាពនិងអនាម័យ ជាពិសេសថែរក្សាដីចំណីផ្លូវឱ្យបានធំទូលាយសម្រាប់ថ្មើរជើងនិងជាកន្លែងហាត់ប្រាណសម្រាប់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋានផងដែរ។
ទន្ទឹមនិងនេះលោកអភិបាលស្រុកស្ទោងបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់បងប្អូនប្រជាពលរដ្ឋសប្បុរសជននៅក្នុងមូលដ្ឋានដែលបានចូលរួមសហការជាមួយរដ្ឋបាលស្រុកស្ទោងនិងឧបត្ថម្ភសូឡាសម្រាប់បំពាក់នៅលើផ្លូវនេះ ដើម្បីជាការបំភ្លឺផ្លូវពេលរាត្រី លើកសោភ័ណភាព ការចូលរួមរក្សានូវការរក្សាសន្តិសុខសណ្ដាប់ធ្នាប់ និងលើកមុខមាត់ស្រុកស្ទោងទាំងអស់គ្នា។
សូមបញ្ជាក់ថា ការដាក់បំពាក់សូឡានៅពេលនេះមានចំនួន១៤ដើម លើផ្លូវប្រវែង៣០០ម៉ែត្រ ចាប់ពីផ្លូវជាតិលេខ៦រហូតដល់ស្ពានថ្មស្ទឹងស្ទោងព្រំប្រទល់ឃុំទ្រា។