ប្រជាជនងាយរងគ្រោះចំនួន ២,២៥០ គ្រួសារ បានទទួលអំណោយពី សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា

0

ឧត្ដរមានជ័យ ៖ នៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២៥ លោកឧត្តមសេនីយ៍ទោ ខូវ លី អញ្ជើញចូលរួមកម្មពិធីសំណេះសណាល សួរសុខទុក្ខ ចែកអំណោយមនុស្សធម៌ ជូនប្រជាជនងាយរងគ្រោះបំផុតចំនួន ២,២៥០ គ្រួសារ ដែលមកពីក្រុងសំរោង, ស្រុកចុងកាល់, ស្រុកបន្ទាយអំពិល និងដឹកនាំកម្លាំងនគរបាលចុះការពារសន្ដិសុខ សុវត្ថិភាព និងសម្រួលចរាចរណ៍ជូនសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា និងមានការចូលរួមយ៉ាងច្រើនកុះករ ពីសំណាក់ថ្នាក់ដឹកនាំ គ្រប់លំដាប់ថ្នាក់ ។ លោកឧត្តសេនីយ៍ទោស្នងការ ក៏បានដាក់ពង្រាយកងកម្លាំងនគរបាលជាច្រើនសហការជាមួយសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីយាមកាមយ៉ាងតឹងរឹង ដោយការទទួលខុសត្រូវ ដើម្បីធានាឲ្យបាននូវសន្តិសុខ សុវត្ថិភាព មួយរយភាគរយជូនថ្នាក់ដឹកនាំ។ ក្នុងនោះកម្លាំងនគរបាលចរចរណ៍ ក៏ត្រូវបានពង្រឹងការរៀបចំសណ្តាប់ធ្នាប់ សម្រួលចរាចរណ៍មិនឲ្យមានការកកស្ទះ ដល់ដំណើរការប្រារព្ធពិធិឡើយ កម្មពិធីនេះប្រារព្ធធ្វើឡើង នៅពហុកីឡដ្ឋានខេត្តឧត្ដរមានជ័យ ស្ថិតនៅភូមិបុរីរដ្ឋបាល សង្កាត់សំរោង ក្រុងសំរោង ខេត្តឧត្ដរមានជ័យ ៕ដោយ៖ភ្នំដងរ៉ែក