ឯកឧត្តម ញឹក បានខេង ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ ពិធីការ និងព័ត៌មាន ដើម្បីបែងចែកតួនាទីភារកិច្ច ក្នុងការរៀបចំសង្ក្រាន្តកំពង់ធំ នាពេលខាងមុខ​

0

(កំពង់ធំ)៖​ ឯកឧត្តម ញឹក បានខេង អភិបាលរងខេត្តកំពង់ធំ ដឹកនាំកិច្ចប្រជុំអនុគណៈកម្មការខ្លឹមសារ ពិធីការ និងព័ត៌មាន  ដេីម្បីត្រៀមរៀបចំទៅសង្ក្រាន្តកំពង់ធំ ដែលនិងប្រព្រឹត្តទៅនាខែមេសា​ ខាងមុខនេះអោយដំណេីរការដោយរលូន ប្រកបដោយការទទួលខុសត្រូវខ្ពស់ នៅសាលប្រជុំសាលាខេត្ត នារសៀលថ្ងៃទី១១ ខែមីនា ឆ្នាំ២០២៥។

ឯកឧត្តម​ ញឹក​ បានខេង​ ថ្លែងថា​ពិធីសង្រ្កាន្កដែលត្រៀមរៀបចំនាពេលខាងមុខនេះ​ ត្រូវតែធានាអោយបានថាការបែងចែកតួនាទីភារកិច្ច​នីមួយៗរបស់ក្រុមការងារដែលជាសមាជិកគណៈកម្មការខ្លឹមសារ ពិធីការ និងព័ត៌មាន​  មានភាពច្បាស់លាស់ទៅតាមផ្នែករាងៗខ្លួនដេីម្បីអោយពិធីដំណេីរការទៅបានដោយរលូន​ និងមានភាពសប្បាយរីករាយជូនប្រជាពលរដ្ឋ។

ឯកឧត្តម​ ក៏បានសំណូមពរដល់ក្រុមការងារផ្នែកផ្សព្វផ្សាយបន្តផ្សព្វផ្សាយបន្ថែមពីទីតាំងកម្សាន្តដែលរដ្ឋបាលខេត្តបានរៀបចំ​ និងទីតាំងទេសចរណ៍​ ព្រមទាំងរមណីដ្ឋាន​ អាហារដ្ឋាន​ពិសេសៗ​ ដេីម្បីអោយភ្ញៀវទេសចរណ៍ជាតិ​ និងអន្តរជាតិ​ ចូលមកកម្សាន្តក្នុងពិធីបុណ្យចូលឆ្នាំខ្មែរក្នុងខេត្តកំពង់ធំនាពេលខាងមុននេះ។
គួរបញ្ជាក់ថា រដ្ឋបាលខេត្តនឹងរៀបចំព្រឹត្តិការណ៍ “សង្ក្រាន្តកំពង់ធំ” រយៈពេល ០៣ថ្ងៃ គឺថ្ងៃទី១៤ ១៥ ១៦ ខែមេសា ឆ្នាំ២០២៥ នៅសួនស្ទឹងសែន ក្រុងស្ទឹងសែន ខេត្តកំពង់ធំ។
អត្ថបទដោយ​ យីម​ ប៊ុន​ ហ័រ​-ពិនិត្យដោយអ៊ុមញឹប។