គិតមកដល់ថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២៥ នេះមានម្ចាស់តូបលក់ដូរជុំវិញផ្សារលើក្រុងព្រះសីហនុ ចំនួន ១១៤ទីតាំងមាន២២ទីតាំងបានស្ម័គ្រចិត្តរុះរើដោយខ្លួនឯងរូចរាល់ហើយ

0

ខេត្តព្រះសីហនុ៖ថ្មីៗនេះរដ្ឋបាល ក្រុងពញរះសីហនុ បានប្រកាសជួនដំណឹង ពីការបើកផ្លូវតាមប្លង់ប្រព័ន្ធ ជាពិសេសនៅចំណុចផ្លូវជុំ វិញ ផ្សារលើក្រុងព្រះសីហនុដើម្បីរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយផ្លូវតំបន់នោះ ទៅតាមប្លង់ប្រព័ន្ធសុរិយោដីដែល មានស្រាប់។

ការជួនចំណឹងនេះបានធ្វើឡើងថ្ងៃទី២៧ខែ កុម្ភៈ ត្រូវធ្វើការរុះរើសំណង់មិនរៀបរយដោយស្ម័គ្រចិត្ត និងដឹកជញ្ជូនយកចេញឱ្យអស់ពីទីតាំងដីចំណីផ្លូវនៅមុនថ្ងៃទី.១៣ ខែមីនា ឆ្នាំ២០២៥ ជាកំហិតក្នុងករណីផុតកាលបរិច្ឆេទកំណត់ខាងលើហើយ មិនព្រមអនុវត្តតាមការណែនាំ រដ្ឋបាលក្រុងនឹងចាត់វិធានការរុះ រើដោយមិន ទទួល ខុសត្រូវលើការខូចខាត ឬបាត់បង់សម្ភារឡើយ។ជាការចូលរួមដោយស្មគ្រចិត្ត គិតមកដល់ ថ្ងៃទី ១២ ខែមីនាឆ្នាំ ២០២៥ នេះ បងប្អូនប្រជាពលរដ្ឋបាន ចូលរួមអនុវត្តតាមការណែនាំដោយម្ចាស់សំណង់ធ្វើការរុះរើសំណង់របស់ខ្លួនដែលសាងសង់លើដីចំណីក្នុងនោះ  ម្ចាស់បានចូលរួមរុះរើដោយស្ម័គ្រចិត្ត ចំនួន ២២ទីតាំង និង ចំនួន ១១៤ទីតាំង មិនទាន់រុះរើចំនួន ២៩ទីតាំង ដោយម្ចាស់ទីតាំងអះអាងថាកំពុងទំនាក់ទំនងជាងនិងសន្យារុះរើតាមការណែនាំ)។ជាកិច្ចការបន្ទាប់រដ្ឋបាលក្រុងបាននឹងកំពុងជម្រុញផ្សព្វផ្សាយណែនាំឲ្យប្រជាពលរដ្ឋដែលបានសាងសង់សំយ៉ាបផ្ទះ  របង តូប និងដាក់សម្ភារលក់ដូរផ្សេងៗរំលោភប៉ះពាល់ចំណីផ្លូវ ឲ្យរុះរើចេញពីចំណី ផ្លូវ។បន្តតាម ដាន និងពង្រឹងការគ្រប់គ្រងចំណីផ្លូវឲ្យមានប្រសិទ្ធិភាពបន្ទាប់ពីក្រុមការងាររៀបចំរួច។

សូមបញ្ជាក់ផងដែរថាកន្លងមក ផ្លូវតំបន់ផ្សារតារ៉ា សំណាង ស្ថិតក្នុងសង្កាត់លេខ១ក្រុងព្រះសីហនុ ដែលមានភាព តូចចង្អៀត ពិបាកធ្វើដំណើរ និងបង្ករស្ទះចរាចរណ៏ ជាប្រចាំដោយ សារ បងប្អូនប្រជាពលរដ្ឋ រស់នៅតាម ដងផ្លូវ នោះ សាងសង់ តូបលក់ដូរ ឬសំណង់រឹងមាំចូលដីចំណីផ្លូវ។  ផ្លូវមួយខ្សែរនេះក្រោយមានការ ជំនួន ដំណឹង របស់រដ្ឋបាលក្រុង ព្រះសីហនុតម្រូវឲ្យធ្វើការរុះរើដោយ ផ្អែកនិងអនុវត្តតាមប្លង់ ដែលកំណត់ ទំហំ ផ្លូវ ត្រឹមត្រូវ តាមជំនាញសិរិយោដី។បច្ចុប្បន្នដោយសារមានការសហការល្អស័គ្រចិត្តពីសំណា់ប្រជាពលរដ្ឋ រស់នៅក្នុងតំបន់នោះ  ផ្លូវត្រូវបានធ្វើការរុះរើពង្រីកបានយ៉ាងធំទូលាយរូចរាល់ហើយ និងមានទំហំទទឹង ប្រមាណ ជិត២០ម៉ែត្រ ៕នាគសមុទ្រ