មន្ទីរកិច្ចការនារីខេត្តកំពង់ធំ សហការជាមួយគម្រោង QSA បើកវគ្គអប់រំផ្សព្វផ្សាយស្ដីពីការទប់ស្កាត់ការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី នៅឃុំនីពេជ និងឃុំដំរីស្លាប់

0

(ខេត្តកំពង់ធំ)÷ មន្ទីរកិច្ចការនារីខេត្តកំពង់ធំ សហការជាមួយគម្រោងQSA បានរៀបចំបេីកវគ្គអប់រំផ្សព្វផ្សាយ ស្តីពីការទប់ស្កាត់ ការំលោភបំពានផ្លូវភេទលើស្រ្តី និងក្មេងស្រ្តី នៅក្នុងឃុំនីពេជ និងឃុំដំរីស្លាប់ ស្រុកកំពង់ស្វាយខេត្តកំពង់ធំ ក្រោមអធិបតីភាព លោកស្រី ស៊ិន ស៉ីផាន ប្រធានមន្ទីរកិច្ចការនារីខេត្តកំពង់ធំ នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៥។

កម្មវិធីនេះក៏មានការអញ្ជេីញចូលរួមពី មន្រ្តីមន្ទីរកិច្ចការនារីខេត្ត លោកស្រី ទត គឹមសុភារិន្ទ អភិបាលរងស្រុកកំពុងស្វាយ មន្រ្តីការិយាល័យស្រុក មេឃុំ,សមាជិកក្រុមប្រឹក្សាឃុំមេភូមិ និងប្រជាពលរដ្ឋ ពេលព្រឹកនៅឃុំនីពេជអ្នកចូលរួមសរុបចំនួន១០៦នាក់ ស្រី៧៤នាក់ និងពេលរសៀលនៅឃុំដំរីស្លាប់ អ្នកចូលរួមសរុប១០១នាក់ ស្រី៨៦នាក់។

បន្ទាប់ពីលោកស្រី ទត គឹមសុភារិន្ទ អភិបាលស្រុកកំពង់ស្វាយឡើងមានមតិស្វាគមន៍រួចមក លោកស្រីប្រធានកិច្ចការនារីខេត្ត បានមានមតិសំណោះសំណាលថ្លែងអំណរគុណដល់អ្នកចូលរួមទាំងអស់ និងបន្តសំណេះសំណាលប្រកបដោយខ្លឹមសារសំខាន់ៗ កម្មវិធីថ្ងៃនេះពិតជាមានសារៈសំខាន់ ដេីម្បីបង្កេីនការយល់ដឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងគ្រួសារ និងសហគមន៍អំពីការរំលោភបំពានផ្លូវភេទលើស្ត្រី និងក្មេងស្រី បញ្រ្ជាបការទប់ស្កាត់គ្រឿងញៀនទៅលើស្រ្តីនិងកុមារ។ ហើយជាចំណុចរសើបនិងមានអាទិភាពខ្ពស់ ការរាំងស្ទះដល់ការអភិវឌ្ឍ សេដ្ឋកិច្ចនិងពង្រឹងសមត្ថភាពនិងការពង្រឹងសិទ្ធិអំណាចរបស់ស្ត្រីនិងសិទ្ធិកុមារក៍ដូចជាកិច្ចអភិឌ្ឍជាតិ ឱ្យមានស្ថេរភាព សន្តិសុខកាន់តែប្រសើឡើង ក្នុងនោះផងដែរ។

លោកស្រីបានលើកទឹកចិត្តឱ្យស្រ្តីគ្រប់រូបត្រូវថែរក្សាសុខភាពនិងមានអនាម័យល្អក្នុងការរស់នៅ និងតាមដានសុខភាពជាប្រចាំដូចជាជំងឺមហារីកស្បូននិងជំងឺផេ្សងៗទៀតពាក់ព័ន្ធរោគស្រ្តីហើយសុំឱ្យមាតាបិតា អាណាព្យាបាលថែទាំគ្រប់គ្រងកូនស្រីឱ្យបានល្អ ដើម្បីសុត្ថិភាពរបស់កូនកុំឱ្យមានបញ្ហាអ្វីកើតឡើង។

សូមបញ្ជាក់ផងដែរថា នាពេលបច្ចុប្បន្ននេះរាជរដ្ឋាភិបាលបានយកចិត្តទុកដាក់លើកកម្ពស់ស្រ្តីនិងក្មេងស្រីឱ្យទទួលបាននូវឱកាសស្មេីគ្នា និងជួយជនរងគ្រោះដោយការរំរំលោកភបំពាននានាក្នុងនោះ បានផ្លល់មេធាវីសម្រាប់ជនរងគ្រោៈក្រីក្រ ដោយមិនគិតថវិកាផងដែរជួយស្រ្តីគឺជួយខ្លួនឯង។