សៀមរាប : នៅថ្ងៃទី១១ ខែ វិច្ឆិកា ឆ្នាំ២០១៤នេះ លោកវរសេនីយ៍ត្រី ណុប សារ៉ាក់ អធិការនគរបាលស្រុកវ៉ារិនខេត្តសៀមរាបបានដឹកនាំកម្លាំងក្រោមឱវាទសហការជាមួយអាជ្ញាធរស្រុក ក៏ដូចជាប្រជាការពារភូមិបាននាំគ្នាខិតខំប្រឹងប្រែងធ្វើស្ពានឈើដែលមានទទឹង៤ម៉ែតនិងបណ្តោយ៣៥ម៉ែតជូនប្រជាពលរដ្ឋដើម្បីធ្វើការឆ្លងកាត់ស្ទឹងស្រែសមុទ្រស្ថិតនៅក្នុងភូមិស្រែសមុទ្រ ឃុំស្រែណូយ ស្រុកវ៉ារិន ខេត្តសៀមរាប ។
លោកវរសេនីយ៍ត្រី ណុប សារ៉ាក់ បាននិយាយថាដោយអនុវត្តទៅតាមស្មារតីទទួលខុសត្រូវខ្ពស់ក្នុងការបំពេញនូវតួនាទីភារះកិច្ចស្នូលរបស់ ខ្លួន ដោយឡែកក្រោមការយកចិត្តទុកដាក់ជាប្រចាំពីសំណាក់ លោក ឩត្តមសេនីយ៍ទោ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ក៏ដូចជាដើម្បីធ្វើអោយការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាពអោយកាន់តែមានប្រសិទ្ធភាពនោះ ។ ក្រៅពីការងារជំនាញរបស់ខ្លួនកម្លាំងនគរបាលចំណុះអធិការដ្ឋាននគរបាលស្រុកវ៉ារិនខេត្តសៀមរាបតែងតែបានបន្តធ្វើការងារមនុស្សធម៍គ្រប់បែបយ៉ាងជូនដល់ប្រជាពលរដ្ឋដែលរស់នៅក្នុងទូទាំងស្រុកវ៉ារិន ផងដែរ ។
ជាក់ស្តែងស្ពានឈើដែលមានទទឹង៤ម៉ែតនិងបណ្តោយ៣៥ម៉ែតដែលកំពុងតែធ្វើឡើងនេះគឺក្នុងគោលបំណងដើម្បីផ្តល់ភាពងាយស្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋព្រោះប្រជាពលរដ្ឋដែលរស់នៅក្នុងភូមិស្រែសមុទ្រនេះគ្មានស្ពានឆ្លងជាយូរឆ្នាំមកហើយ ។ ហើយសមិទ្ធផលមួយនេះក៏បានធ្វើអោយប្រជាពលរដ្ឋកាន់តែមានភាពជឿជាក់មកកម្លាំងនគរបាលស្រុកវ៉ារិនដែលបានយកចិត្តទុកដាក់និងយល់សុខទុកជាប្រចាំរបស់ប្រជាពលរដ្ឋគ្រប់ពេលវេលាផងដែរ ។ លោក ខេង ខេមរា







































