​Arouna Kone (​អា​រូ​ណា​ ​កូ​ណេ​) ​គ្រោង​វិល​ទៅ​ក្លិប​ចាស់​វិញ​នៅ​ខែមករា​

0

​ខ្សែប្រយុទ្ធ​ក្លិប​ទូកក្តោង Everton ​កីឡាករ Arouna Kone (​អា​រូ​ណា​ ​កូ​ណេ​) ​កំពុង​តែមាន​ព័ត៌មាន​លេច​លឺថា  ​រូបគេ​នឹង​ផ្លាស់​ទៅកាន់​ក្លិប​ចាស់​របស់ខ្លួន​វិញ​គឺ Levante (​លី​វ៉ុ​ង​តេ​) ​នៅ​ខែមករា​ខាងមុខនេះ​ ​។​​យោងតាម​គេហទំព័រ​ The Mirror បាន​រាយការណ៍​ថា​ ​ក្លិប​បាល់ទាត់​ក្នុង​ក្របខណ្ឌ

La Liga មួយ​នេះ​កំពុងមាន គម្រោង​ចង់​នាំយក​ខ្សែប្រយុទ្ធ​ដែល​រ៉ាំរ៉ៃ​ដោយសារ​របួស​រូបនេះ​ត្រឡប់​ទៅកាន់​ប្រទេស​អេ​ស្ប៉ា​ញ​វិញ បើសិនណា​ជា គេ​អាច​បង្កើន​ពី​ទម្រង់​លេង​របស់គេ​

download (2)បានល្អ​ដូច​មុន​ក្រោយពេល​រដូវ​កាល​បុណ្យ​ណូអែល​រួច​ ​។​Kone ​មិនទាន់បាន​ចូល​លេង​មួយ​ប្រកួត​ឡើយ​ឲ្យ Everton ​ចាប់តាំងពី​រូបគេ​ជួប​នូវ​បញ្ហា​របួស​ជង្គង់​យ៉ាងធ្ងន់ធ្ង រ​អស់​រយៈពេល​ជាង​មួយឆ្នាំ​មក​ ​។​​download (3)

គួរបញ្ជាក់​ជាថ្មី​ថា​ Kone ​បាន​ផ្លាស់​ពី Wigan Athletic ​មក Everton ​កាលពី​ឆ្នាំ​ ២០១២ ​ក្នុងតម្លៃ​ពលកម្ម ប្រមាណ​៥​លាន​ផោន​ ៕