ប្រធានាធិបតីអាមេរិក លោកបារ៉ាក់ អូបាម៉ា កាលពីថ្ងៃទី៩ ខែវិច្ឆិកា បាន ចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់ទី ក្រុងប៉េកាំងដើម្បីធ្វើឱ្យថ្មីឡើងវិញនូវ ការខិតខំរបស់ខ្លួននៅក្នុងដំណើរឆ្ពោះមក កាន់អាស៊ីប៉ាស៊ីហ្វិក ។ ចំណុចមួយដែល លោកអូបាម៉ាប្រឈមមុខនោះគឺបុគ្គល ដែលមានអំណាច
បំផុតនៅលើពិភព លោក វ្ល៉ាឌីមៀរ ពូទីន (តាមការវាយ តម្លៃរបស់ទស្សនវដ្ដីForbes) ។ លោក ពូទីន ធ្លាប់បានធ្វើឱ្យក្ដីសុបិន្ដរបស់លោក អូបាម៉ា រលាយសាបសូន្យជាច្រើន លើក។ អគ្គរដ្ឋទូតរុស្ស៊ីប្រចាំនៅទីក្រុង វ៉ាស៊ីនតោនបានប្រកាសកាលពីសបា្ដហ៍ មុនថា គោលនយោបាយឆ្ពោះទៅកាន់ តំបន់អាស៊ីរបស់ទីក្រុងវ៉ាស៊ីនតោនមាន សភាពយឺតយ៉ាវដោយសារពេលនេះ រុស្ស៊ីកំពុងតែនៅអាស៊ីរួចជាស្រេច ។
នៅពេលដែលប្រធានាធិបតីអាមេរិក អនុវត្ដគោលនយោបាយវិលត្រឡប់ មកកាន់តំបន់អាស៊ី ចំពេលដែលចិន និងរុស្ស៊ីកំពុងតែជិតស្និទ្ធខ្លាំងជាងមុនបង្ក ទៅជាការរារាំងយ៉ាងធំធេងដល់គោល នយោបាយរបស់អាមេរិក ។ នៅក្នុង សបា្ដហ៍នេះ លោកពូទីន ក៏បានទៅកាន់ ទីក្រុងប៉េកាំងដើម្បីស្វែងរកការគាំទ្រ ក៏ ដូចជាពង្រឹងកិច្ចសហប្រតិបត្ដិការស្ដីពី សេដ្ឋកិច្ច និងនយោបាយថែមទៀតជា មួយប្រទេសចិន ខណៈដែលរុស្ស៊ី និង លោកខាងលិចកំពុងប្រឈមមុខតានតឹង ដាក់គ្នា ដាក់ទណ្ឌកម្មគ្នាទៅវិញទៅមក ពាក់ព័ន្ធវិបត្ដិក្នុងប្រទេសអ៊ុយក្រែន ។
គោលនយោបាយមកកាន់អាស៊ី របស់លោកអូបាម៉ា ប្រឈមនឹងបញ្ហា ជាច្រើន ដូច្នេះលោកអូបាម៉ា ចាំបាច់ ត្រូវតែត្រួតពិនិត្យឡើងវិញនូវគោល នយោបាយរបស់ខ្លួនយ៉ាងម៉ឺងម៉ាត់បំផុត ខណៈដែលរុស្ស៊ី និងចិនកំពុងតែឆ្ពោះទៅ រកកិច្ចព្រមព្រៀងស្ដីពីថាមពលហិរញ្ញវត្ថុ និងយោធាជាមួយភាគីចិន ។ អគ្គរដ្ឋរុស្ស៊ីប្រចាំនៅទីក្រុងវ៉ាស៊ីន តោន លោក Sergei Kislyak ធ្លាប់បាន ប្រកាសថា រុស្ស៊ីបានយកចិត្ដទុកដាក់ យ៉ាងខ្លាំងដល់តំបន់អាស៊ីប៉ាស៊ីហ្វិក ។ ប្រទេសក្នុងតំបន់អាស៊ីជាដៃគូដ៏សំខាន់ របស់រុស្ស៊ី ហើយកិច្ចព្រមព្រៀងឧស្ម័ន ហ្គាសរវាងទីក្រុងមូស្គូ នឹងទីក្រុងប៉េកាំង ដែលមានទឹកប្រាក់ដល់ទៅ៤០០ពាន់ លានដុល្លារ គ្រាន់តែជាការចាប់ផ្ដើម ប៉ុណ្ណោះ ក្នុងពេលអនាគត នឹងនៅមាន កិច្ចព្រមព្រៀង សហប្រតិបត្ដិការច្រើន ថែមទៀតរវាងរុស្ស៊ី នឹងចិន ដែលមាន ទឹកប្រាក់រាប់ពាន់លានដុល្លារ ក្នុងនោះ មានទាំងវិស័យថាមពល និងយោធា ។
បញ្ហារុស្ស៊ីវិលត្រឡប់ទៅរកប្រទេស ចិនក៏ត្រូវបានរំឭកឡើងនៅក្នុងរបាយ ការណ៍របស់សេតវិមានស្ដីពីគោល នយោបាយការបរទេសរបស់អាមេរិក ជាមួយទីក្រុងមូស្គូ ។ របាយការណ៍ក៏បាន លើកឡើងពីការព្យាករណ៍នយោបាយ សម្រាប់ទប់ទល់នូវអ្វីដែលមន្ដ្រីអាមេរិក ហៅថា “សង្គមនិយមពូទីន” ។ បើទោះ បីបែបណាក្ដី អាមេរិកនៅតែស្វែងរក វិធីសាស្ដ្រសហការជាមួយរុស្ស៊ីនៅក្នុង បញ្ហាសំខាន់ៗមួយចំនួន ក្នុងនោះមាន កម្មវិធីបរមាណូរបស់អ៊ីរ៉ង់ ។បើទោះបីមានសំឡេងព្រមគ្នានៅ ក្នុងជួររដ្ឋាភិបាលអាមេរិកធ្វើយ៉ាងណា ដើម្បីវាយតម្លៃគោលនយោបាយរបស់ លោកពូទីន បាន ។
ប៉ុន្ដែក៏មានវិវាទក្នុង ជួររដ្ឋាភិបាលអាមេរិកថា តើធ្វើយ៉ាង ណាដើម្បីដោះស្រាយវិបត្ដិនៅអ៊ុយក្រែន ទទួលបានជោគជ័យដោយនៅទីនោះ ទាំង អាមេរិក និងរុស្ស៊ីមានផលប្រយោជន៍ យ៉ាងច្រើន មិនអាចកាត់ផ្ដាច់បាន ។ បើ អាមេរិកបរាជ័យក្នុងការដោះស្រាយ វិបត្ដិអ៊ុយក្រែននោះ ផលប្រយោជន៍ទាំង ឡាយនឹងត្រូវបាត់បង់ ចំណែករុស្ស៊ីនឹង កាន់តែមានឥទ្ធិពលនៅលើពិភពលោក។ តាមការវាយតម្លៃរបស់អ្នកឯកទេស អាមេរិកបានបង្ហាញឱ្យឃើញថា ការខិត ខំរបស់រដ្ឋាភិបាលទីក្រុងមូស្គូក្រោមការ ដឹកនាំរបស់លោកពូទីនក្នុងកិច្ចសហ ប្រតិបត្ដិការជាមួយទីក្រុងប៉េកាំងមិន ខុសអ្វីពីការ“ដាល់មួយដៃយ៉ាងខ្លាំង”ទៅ លើទីក្រុងវ៉ាស៊ីនតោន ។ ក្រុមអ្នកឯកទេសអាមេរិកមួយចំនួន ផ្សេងទៀតក៏បានបង្ហាញការជឿជាក់ថា គម្លាតពីសេដ្ឋកិច្ចរវាងរុស្ស៊ី នឹងចិន និង ប្រវត្ដិសាស្ដ្រស្មុគស្មាញ ខ្វះទំនុកចិត្ដគ្នា ទៅវិញទៅមក ទីបំផុតនឹងធ្វើឱ្យទំនាក់ ទំនងរុស្ស៊ីចិនត្រូវប្រេះឆា ។
អ្នកឯកទេស មួយចំនួនទៀតក៏បានព្រមានថា មិនត្រូវ វាយតម្លៃទាបនៅក្នុងទំនាក់ទំនងសហ ប្រតិបត្ដិការរវាងចិន នឹងរុស្ស៊ីឡើយ ។អ្នកឯកទេសវិភាគហ្គីលប៊ើត រ៉ូមេន មកពីសាកលវិទ្យាល័យប្រ៊ីន្សតុន អាមេ រិកបានបញ្ជាក់ថា មានភស្ដុតាងជា ច្រើនបានបង្ហាញឱ្យឃើញថាទំនាក់ទំនង រវាងរុស្ស៊ីនឹងចិនកាន់តែស្អិតល្មូតទ្វេ ឡើង ។ ចំណែកលោក ហ្គ្រាហាម អាលី ស្សាន់ អគ្គនាយកមជ្ឈមណ្ឌលវិទ្យាសាស្ដ្រ និងបញ្ហាអន្ដរជាតិនៅសាកលវិទ្យាល័យ ហាវើត បានបញ្ជាក់ថា ប្រធានាធិបតី រុស្ស៊ីកំពុងតែបង្កើនទំនាក់ទំនងផ្ទាល់ខ្លួន ជាមួយប្រធានាធិបតីចិន លោកស៊ី ជីន ពីង ។ អ្នកទាំងពីរបានជជែកគ្នាដោយ បើកចំហលើគ្រប់វិស័យ ។ ដៃគូសហ ប្រតិបត្ដិការរវាងរុស្ស៊ី នឹងចិនគឺមិន អាចខ្វះគ្នាបានឡើយ ទាំងរុស្ស៊ី និងចិន មិនអាចរកឃើញដៃគូណាមួយផ្សេង ពីនេះឡើយ ។
ប្រធានាធិបតីចិន លោកស៊ី ជីនពីង បានចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់ បរទេសជាលើកដំបូងរបស់ខ្លួន ក្រោយ ពេលក្លាយជាប្រធានាធិបតីគឺនៅប្រទេស រុស្ស៊ី ដោយពេលនោះលោកបានទៅចូល រួមនៅក្នុងពិធីបើកការប្រកួតកីឡារដូវ ងារនៅទីក្រុងស៊ូជី ឆ្នាំ២០១៤ ។ ចំណែក ប្រធានាធិបតីអាមេរិក និងអឺរ៉ុបមិន បានទៅចូលរួមនៅក្នុងពិធីនោះឡើយ ។ រដ្ឋាភិបាលរុស្ស៊ី និងចិនមានទស្សនៈ មួយដូចគ្នា គឺចាត់ទុកអាមេរិកជា ប្រទេសមួយដែលចេះតែជ្រៀតជ្រែក ចូលកិច្ចការផ្ទៃក្នុងប្រទេសដទៃ ហើយ មិនអាចគ្រប់គ្រងសន្ដិសុខ សណ្ដាប់ធ្នាប់ សេដ្ឋកិច្ចពិភពលោកក្នុងនាមជាប្រទេស មហាអំណាចសេដ្ឋកិច្ចយោធាទី១នៅ លើពិភពលោក ។ នៅក្នុងសបា្ដហ៍នេះ ទាំងប្រធានាធិបតី អាមេរិក លោកបារ៉ាក់ អូបាម៉ា ប្រធា នាធិបតីរុស្ស៊ី លោកវ្ល៉ាឌីមៀរ ពូទីន នឹង ធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងចូលរួម សន្និបាតស្ដីពីកិច្ចសហប្រតិបត្ដិការសេដ្ឋ កិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្រោយមក នឹងទៅកាន់ប្រទេសអូស្ដ្រាលី ចូលរួម កិច្ចប្រជុំ G20 ។
លោកអូបាម៉ា សង្ឃឹម ថា ដំណើរមកកាន់អាស៊ីលើកនេះនឹង មានភាពរីកចម្រើនពីកិច្ចព្រមព្រៀង ពាណិជ្ជកម្ម ដៃគូឆ្លងសមុទ្រប៉ាស៊ីហ្វិក ។ ចំណែករុស្ស៊ី មិនស្ថិតនៅក្នុងប្រទេសជា ដៃគូសេដ្ឋកិច្ចឆ្លងសមុទ្ររបស់អាមេរិក នោះឡើយ ។ លោកពូទីនក៏បានបញ្ជាក់ ថា ដៃគូសេដ្ឋកិច្ចឆ្លងសមុទ្ររបស់អាមេ រិកនឹងគ្មានប្រសិទ្ធភាពឡើង ប្រសិនបើ អវត្ដមានទីក្រុងមូស្គូ និងទីក្រុងប៉េកាំង9