លោក​ Mauricio Pochettino ​កំពុង​ប្រឈម​នឹង​ការបាត់បង់​តំណែង​ដឹកនាំ​ក្លិប Spurs

0


​គ្រូបង្វឹក​ក្លិប​មាន់​ខ្នាយ​មាស Tottenham Hotspur ​លោក Mauricio Pochettino ​បាន​លើកឡើងថា  ​មុខតំណែង​របស់លោក​នៅក្នុង​ក្លិប​កំពុង​ប្រឈម​នឹង​ការបាត់បង់​ក្រោយពេល​ក្លិប​បង្ហាញ​ពី​ទម្រង់​លេង​មិន​បានល្អ​នា ពេល​ចុង​ក្រោយនេះ​ ​។​Spurs ​បានទទួល​បរាជ័យ​ជា​លើក​ទី​៥​ក្នុង​

ក្របខណ្ឌ Premier League នៅ​រដូវ​កាល​នេះ​បន្ទាប់ពី​ប្រកួត​ចាញ់ Stoke City ​ក្នុង​លទ្ធផល​ 2-1 ​កាលពី​យប់​ថ្ងៃអាទិត្យ​ហើយ​ធ្វើ​ឲ្យ​ក្លិប​នេះ​ធ្លាក់​ទៅកាន់​លំដាប់​ទី​១២​នៅក្នុង​តារាង​ ​។​​

លោក Pochettino ​ប្រាប់​អ្នកសារព័ត៌មាន​ថា​ “​យើង​កំពុងតែ​រក​ដំណោះស្រាយ​ដើម្បី​ស្តារ​ក្លិប​ឲ្យ​មាន ទម្រង់​លេង​ល្អ​ដូច​មុន​វិញ​ហើយ​នៅ​សប្តាហ៍​ក្រោយៗ​ពួកយើង​នឹង​រៀបចំ​ក្លិប​សាជាថ្មី​ដើម្បី​រក​ជ័យជម្នះ​មកវិញ​” ​។​​download (13)

គួរ​បញ្ជាក់ថា​ ​បុរស​សញ្ជាតិ​អា​ហ្ស​ង់​ទីន​រូបនេះ​បាន​ចូលមក​ដឹកនាំ​ក្លិប Spurs ​នៅពេល​ចប់​រដូវ​កាល​ ២០១១-២០១២ ​ក្រោយពេល​ក្លិប​បាន​បណ្តេញ​លោក Andre Villas-Boas និង Tim Sherwood ៕