គ្រូបង្វឹកក្លិបឆ្មាខ្មៅ Sunderland លោក Gus Poyet បានប្រាប់អ្នកសារព័ត៌មានថា ខ្សែការពារ Patrick van Aanholt នឹងត្រូវអវត្តមានរហូតដល់៣ខែដោយសាតែបញ្ហារបួសស្មា ។កីឡាករវ័យ២៤ឆ្នាំរូបនេះបានរងរបួសភ្លាត់ឆ្អឹងស្មានៅក្នុងការប្រកួតដែលក្លិបរបស់ខ្លួនបានយកឈ្នះ Crystal
Palace កាលពីសប្តាហ៍មុនហើយរូបគេក៏បានអវត្តមានផងដែរក្នុងជំនួបស្មើ 1-1 ជាមួយ Everton កាលពីយប់ ថ្ងៃអាទិត្យ លោក Poyet ប្រាប់អ្នកសារព័ត៌មានថា ខ្សែការពារឆ្វេងរូបនេះនឹងតម្រូវឲ្យធ្វើការវះកាត់ចំពោះរបួសស្មារហើយជាលទ្ធផលរូបគេនឹងត្រូវខកខានមិនបានចូលលេងរហូតដល់ខែមករា ។
គួរបញ្ជាក់ថា Sunderland បច្ចុប្បន្នកំពុងឈរនៅលំដាប់ទី១៤ក្នុងតារាង Premier League ក្រោយពេលប្រកួតស្មើជាមួយ Everton ៕