ស្វាយរៀង÷សមាគមសុវត្ថភាពដឹកជញ្ជូនអ្នកដំណើរខេត្តស្វាយរៀងសហការជាមួយសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងកាលពីរសៀលថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៤នេះបាននាំថវិកាទៅផ្ដល់ជូនប្រជាពលរដ្ឋមួយគ្រួសារឈ្មោះ កែវ សាមុត ទីលំនៅៗភូមិស្រះវង្សសង្កាត់.ក្រុងស្វាយរៀងដែលរងគ្រោះភ្លើងឆេះផ្ទះអស់គ្មានសល់កាលពីថ្ងៃទី២២ខែតុលាឆ្នាំ២០១៤កន្លងទៅនេះ។
ថវិកាទាំងនោះរួមមានលុយខ្មែរចំនួន៤.៦៧០០០០រៀលលុយដុល្លាចំនួន៧០០ដុល្លារលុយទាំងអស់នេះគឺសមាគមផ្ដល់ជូនគ្រួសារលោក កែវ សាមុត។លោក ម៉ៅ ឡូយ ប្រធានសមាគមសុវត្ថភាពដឹកជញ្ជូនអ្នកដំណើរខេត្តស្វាយរៀងបានឲ្យដឹងថា ដោយមើលឃើញគ្រួសារលោក កែវ សាមុត រងគ្រោះដោយភ្លើងឆេះផ្ទះអស់គ្មានសល់អ្វីហើយជីវភាពមានខ្វះខាតខ្លាំងដូច្នេះ ទើបលោក និងសមាជិកសមាគមទាំងអស់សហកាជាមួយសហភាព
សហព័ន្ធយុវជនកម្ពុជាខេត្តស្វាយរៀងនាំគ្នាដើររៃអង្គាសស្វែងរកថវិកាយកមកជួយឧបត្ថម្ភដល់គ្រួសារគាត់បែបនេះ។លោកបានបន្តថា ចាប់ពីថ្ងៃទី២៣ខែតុលារហូតដល់ថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០១៤ពួកយើងរៃអង្គាសពីសប្បុរស់ជននានាឯកឧត្តមលោកជំទាវរួមទាំងប្រជាពលរដ្ឋបានថវិកាសរុបចំនួន៤.៦៧០០០០រៀលនិង៧០០ដុល្លារ។
លោក ម៉ៅ ឡូយ ក៍បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនដល់ឯកឧត្តមលោកជំទាវលោកឧកញ៉ានិងសប្បុរសជននានាដែលបានបរិចាកថវិកាផ្ទាល់ខ្លួនជួយដល់ជនរងគ្រោះដែលជួបការខ្វះខាតបែបនេះ សូមគោរពជូនពរទទួលបានជ័យជំនះគ្រប់ភារកិច្ចព្រមទាំងពុទ្ធពរទាំងបួនប្រកាគឺ អាយុ វណ្ណះ សុខះ ពលះកុំបីឃ្លៀងឃ្លាតឡើយ៕





































