​​ព្រះអង្គម្ចាស់ អាល់​ប៊ឺ​តទី​២ (Albert II fo Monaco) នៃ​ព្រះរាជាណាចក្រ​ម៉ូ​ណា​កូ​ ​យាង​ទស្សនកិច្ច​ខេត្ត​ព្រះសីហនុ​

0

​ខេត្ត​ព្រះសីហនុ​ ​កាលពី​ថ្ងៃទី​១០ ខែវិច្ឆិកា ឆ្នាំ​២០១៤ ព្រះអង្គម្ចាស់​អាល់​ប៊ឹ​តទី​២ (Albert II fo Monaco)​នៃ​ព្រះរាជាណាចក្រ​ម៉ូ​ណា​កូ ទ្រង់​យាង​បំពេញ​ទស្សនកិច្ច​លើក​ទី​១ នៅ​ខេត្ត​ព្រះសីហនុ​រយះពេល​១​ថ្ងៃ ក្នុង​គោលបំណង ដើម្បី​ពិនិត្យ​ស្វែងយល់​ពី​ការអនុវត្ត​គម្រោង​គ្រប់គ្រង​ធនធាន​ជលផល​សមុទ្រ​នៅក្នុង​តំបន់​ប្រជុំ​កោះរ៉ុង និង​កោះរុងសន្លឹម ក្នុង​IMG-20141112-WA0006

ក្រុងព្រះសីហនុ ក្រោម​ជំនួយ​មូលនិធិ​របស់​ព្រះអង្គ​ផ្ទាល់ គាំទ្រ​ដល់​កិច្ចការពារ​ជី​វះ​ចម្រុះ​នៅ​បាតសមុទ្រ និង​គ្រប់គ្រង​ជលផល​សមុទ្រ​ក្នុង​ខេត្ត​ព្រះសីហនុ ។ ក្នុង​ឪ​កាស​ដែល​ព្រះអង្គ​ទស្សនកិច្ច​ក្នុង​ខេត្ត​ព្រះសីហនុ ព្រះអង្គ​ក៌​បាន​ព្រះរាជទាន​នូវ​មូលនិធិ​ផ្ទាល់​ខ្លូន​របស់​ព្រះអង្គ​ចំនួន ៣៥​ម៉ឺន​ដុល្លា​អាមេរិក ដើម្បី​គាំទ្រ​ដល់​សកម្មភាព​គ្រប់គ្រង​ធនធាន​ជលផល​សមុទ្រ ក្នុង​តំបន់​ប្រជុំ​កោះរុង និង​កោះរុងសន្លឹម ក្នុង​ទឹកដី​នៃ​ខេត្ត​ព្រះសីហនុ ក្នុងការ​ចូលរួម​គ្រប់​គ្រង និង​អភិវឌ្ឍ​ន៌​តំបន់​ឆ្មេ​រ​សមុទ្រ​កម្ពុជា ក៌​ដូចជា​ការអភិវឌ្ឍ​ន៌​សេដ្ឋកិច្ចកម្ពុជា​ឪ្យ​មានការ​រីកចំរើន ។02-11-13 (2)
​ ​ក្នុង​ការយាង​ទស្សនកិច្ច​នៅ​ខេត្ត​ព្រះសីហនុ មានការ​ទទួល​ស្វា​គម​ន៌​ដោយ​ឯកឧត្តម អ៊ុក សុខុន រដ្ឋលេខាធិការ​ក្រសួងព្រះបរមរាជវាំង តំណាង​ដ៌​ខ្ពង់ខ្ពស់​ព្រះមហាក្សត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ឯកឧត្តម យុទ្ធ ភូ​ថង រដ្ឋលេខាធិការ​ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ ឯកឧត្តម ណៅ ធួ​ក ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ប្រធាន​រដ្ឋបាល​ជលផល ព្រមទាំង​ឯកឧត្តម ឈិ​ត សុខុន អភិបាលខេត្ត​ព្រះសីហនុ និង​មន្ត្រី​មួយចំនួនទៀត ។03-12-12 (3)
​ ​ឯកឧត្តម យុទ្ធ ភូ​ថង បាន​មាន​ប្រសា​ស​ន៌​គូសបញ្ជាក់ថា ប្រទេស​កម្ពុជា​សម្បូរ​ទៅដោយ​ធនធានធម្មជាតិ ជី​វះ​ចម្រុះ​ទាំង​នៅលើ​គោក និង​នៅក្នុង​ទឹក ពិសេស​ធនធាន​ជី​វះ​ចម្រុះ​បាតសមុទ្រ​ប្រកបដោយ​វិសាលភាព បច្ចុប្បន្ន​ប្រទេស​កម្ពុជា​នៅ​ពុំទាន់​មានការ​អភិវឌ្ឍ​ន៌ និង​មានការ​បំពុលបរិស្ថាន​ធ្វើ​ឪ្យ​មានការ​ខូចខាត​យ៉ាងធ្ងន់ធ្ងរ ។

ក្នុង​កម្មវិធី​នយោបាយ​របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៥​នៃ​រដ្ឋសភា​បាន​យកចិត្តទុកដាក់​ក្នុងការ​គ្រប់គ្រង និង​អភិវឌ្ឍ​ន៌​តំបន់​ឆ្មេ​រ​សមុទ្រ​កម្ពុជា​ប្រកបដោយ​និរន្តរភាព ឆ្មេ​រ​សមុទ្រ​កម្ពុ​ជាមាន​សា​រះ​សំខាន់​នឹង​ចាំបាច់​បំផុត​ក្នុងការ​ប្រកួតប្រជែង និង​ឆ្មេ​រ​សមុទ្រ​ប្រទេស​ជាច្រើន​ផ្សេងទៀត​ក្នុង​តំបន់ ក៌​ដូចជា​សកលលោក ស្របតាម​ការ​ប្រសិទ្ធិ​នាម​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ថា ឆ្មេ​រ​សមុទ្រ​កម្ពុជា ជាតា​រា​រះ​នា​ទិស​នារ​តី គឺ​សំដៅ​ពង្រឹង និង​ពង្រីក​ដល់​ការអភិវឌ្ឍ​ន៌​សេដ្ឋកិច្ច សង្គម ការអភិរក្ស​ធនធាន​ជលផល និង​ធនធានធម្មជាតិ ដើម្បី​ធានា​ស្ថេរភាព​កំណើន​សេដ្ឋកិច្ចជាតិ​ក្នុង​រយះពេល​យូរអង្វែង ។IMG-20141112-WA0004

ក្នុង​ខ​ណះ​ពេលដែល​ពិភពលោក​ទាំងមូល​កំពុង​បោះជំហាន​ទៅមុខ​ក្នុង​សម័យកាល​អភិវឌ្ឍ​ន៌​បៃតង ក្រសួងកសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ គាំទ្រ​ដល់​រដ្ឋបាល​ជលផល ដើម្បី​រៀបចំ​បង្កើត​តំបន់​ជលផល​សមុទ្រ​នៅតាម​តំបន់​ឆ្មេ​រ ក៌​ដូចជា​ជលផល​ទឹកសាប និង​កន្លែង​ដែលមាន​សក្តានុពល​ធន​ធាន​ជលផល​សមុទ្រ ដូចជា​តំបន់​ប្រជុំ​កោះរុង និង​កោះរ៉ុង​សន្លឹម​ជាដើម ៕