បងប្អូន​ប្រជាកសិករ​ជនជាតិដើម​ភាគតិច​ព្នង នៅក្នុង​ខេត្តមណ្ឌលគិរី ចាប់ផ្តើម​ប្រមូល​ផល​ស្រូវចំការ​

0


មណ្ឌលគិរីៈតាម​ទំលាប់​ប្រពៃណី​បណ្តើៗ​ហើយ​នៅក្នុង​ខែ វិច្ឆិកា​នេះ​។​តាម​ការរៀបរាប់​ប្រាប់អោយដឹង​ពី​លោក ម៉ុ​ប ក្រែ​ត ភេទ​ប្រុស​អាយុ​៦៤​ឆ្នាំ​ជនជាតិ​ព្នង​រសនៅ​ភូមិ ពូ​លូ​ង សង្កាត់រ​មនា ក្រុង​សែន​មនោ​រម្យ បាន​និយាយ​ប្រាប់ថា ការប្រកប​របរ​ដាំ​ដុះ​ដាំ​ណាំ​ស្រូវចំការ​របស់​បងប្អូន​ជនជាតិ​តាម​ទំលាប់​ពី​បុរាណ​គឺមាន​ការជឿ​លើ​ជំនឿ​ណាស់​ដូចជា​មុនពេល​ដាំ​ដុះ​ត្រូវ​តំរូវអោយ​សែនព្រេន​ចំនួន​០៤​ដង​រហូតដល់​ដាក់​ទុក​ក្នុង​ជង្រុក​។​photo.php

ដូចជា​មុន​ដាំ​សែន​ម្តង​គឺ​សែន​បួងសួង​សុំអោយ​ដី​ឬ​ព្រះធរណី​សុំ​ភោគផល​អោយបាន​ច្រើន​ពេល​ស្រូវ​លេងខ្លួន​(​ធ្វើ​ដើម​)​បងប្អូន​ជនជាតិ​សែន​បួងសួង​សូមអោយ​ស្រូវ​ចេញ​ផ្កា ផ្លែ​អោយបាន​ច្រើន​និង​កុំអោយ​សត្វល្អិត​តូចធំ​មក​យាយី សែន​លើក​ទី​៣​គឺ​ពេល​ប្រមូល​ផល រីឯ​សែន​លើក​ទី​៤​គឺ​សែន​នៅពេល​យក​ស្រូវ​ដាក់​ជង្រុក​។ បើតាម​ការរៀបរាប់​ពី​កសិករ​ម្នាក់​ឈ្មោះ ផ្សុំ រិត ភេទ​ប្រុស អាយុ​៤០​ឆ្នាំ​រសនៅ​ភូមិ​ឃុំ​ខាងលើ​ជា​ជនជាតិ​ព្នង​បាន​ប្រាប់​រូបគាត់​ក៍​ដូចជា​កសិករ​ផ្សេងៗ​ទៀត​ដែរ ចំពោះ​ការដាំ​ស្រូវចំការ​នេះ​គឺ​នាំគ្នា បុកដី ដាំ​តាម​ទំលាប់​77u7

ប្រពៃណី​របស់បុរាណ​ជនជាតិដើម​ហើយ​នៅពេល​ប្រមូល​ផល​គឺ​បងប្អូន​តែង​នាំគ្នា​បូត​ដោយ​ដៃ ប៉ុន្តែ​បងប្អូន​មួយចំនួន​ក៍មាន​ច្រូត​ដែរ​ប៉ុន្តែ​ភាគច្រើន​គឺ​នៅតែ​ប្រក​បរបរ​ចំការ​ស្រុ​វ​នេះ​តាម​បុ​រា​ណ្យ​ដើម​របស់​ដូនតា ដូច​ឆ្នេះ​ទិន្នផល​ក៍​មិនអាច​បាន​ច្រើន​ដែរ​ពួកគាត់​ពុំ​អាច​ធ្វើការ​សន្និដ្ឋានបាន​ច្បាស់លាស់​ថា​មួយ​រដូវ​ក្នុង​មួយ​ហិច​តា​បាន​ផល​ប៉ុន្មាន​តោន​នោះឡើយ​ពីព្រោះ​ពួកគាត់​ធ្វើ​ត្រង់នេះ​បន្តិច ត្រង់នោះ​បន្តិច​។ គាត់​បាន​បន្តទៀតថា សំរាប់ធ្វើ​ស្រូវចំការ​មួយ​រដូវ​ផ្គត់ផ្គង់​បានតែ​រយះពេល​ត្រឹមតែ​៤​ទៅ​៥​ខែ​ប៉ុណ្ណោះ​រយះពេល​៧​ទៅ​៨​ខែ ដែល​ប្រឈម​ទៅ​និង​ការខ្វះខាត​នោះ​គឺ​តំរូវអោយ​ពួកគាត់រ​ករបរ​បន្ទា​ប់ប​ន្សំ​មក​បង្គ្រប់​របស់​បន្ទាប់​បន្សំ​របស់គាត់​ដូចជា​នាំគ្នា​ចូល​ព្រៃ​ដង​និ​ដើរ​រើស ជ័រ រក​បន្លែបង្ការ​ពី​ក្នុងព្រៃ​យកមក​លក់​នៅ​ទីផ្សារ ដាំ​ដុះ​ដំណាំ​រួមផ្សំ​ដូចជា​ដំណាំ ចេក​ហូប​ផ្លែ ដំឡូង​និង​របរ​ផ្សេងៗ​ទៀត​ដើម្បី​ផ្គត់ផ្គង់​ជីវភាព​។​99
លោក សុង ឃាង ប្រធាន​មន្ទីរ​កសិកម្ម​ខេត្ត​បានអោយដឹង​នៅ​រសៀល​ថ្ងៃទី ១២​ខែ វិច្ឆិការ​ឆ្នាំ​២០១៤​នេះ​ថា សូមអោយ​បងប្អូន​កសិករ​ជនជាតិដើម​ភាគតិច​សូម​នាំគ្នា​បង្កើន​ការដាំដុះ​ដំណាំ​រួមផ្សំ​បន្ថែមទៀត​ដូចជា​ដាំ​បន្លែបង្ការ​និង​ចិញ្ចឹមសត្វ​ដើម្បី​រក​ចំណូល​មក​ផ្គត់ផ្គង់​ក្នុង​គ្រួ​សារបាន​ធូ​ស្រាល​មួយកំរិត​ថែមទៀត ៕jjj 7799 7788