ក្រុមហ៊ុនចិនចាប់ផ្តើមដំណើរការសាងសង់រោងចក្រផលិតរថយន្តរថយន្តអគ្គិសនីByDនៅលើទឹកដីតំបន់សេដ្ឋកិច្ចពិសេស សង្កាត់បិត្រាំង ក្រុងកំពង់សោម ខេត្តព្រះសីហនុ

0

ខេត្តព្រះសីហនុ៖ឯកឧត្តម ម៉ាង ស៊ីណេត អភិបាលខេត្តព្រះសីហនុ ក្នុងឱ្យកាសបានបើកការដ្ឋានសាងសង់រោង ចក្រដំឡើងរថយន្ត BYD CAMBODIA នៅតំបន់សេដ្ឋកិច្ចពិសេសក្រុងកំពង់សោម ខេត្តព្រះសីហនុនាព្រឹក ថ្ងៃទី២៨ ខែ មេសា ឆ្នាំ ២០២៥  បានមានប្រសាសន៏ថានេះ ជាសក្ខីភាពបង្ហាញឱ្យឃើញពីការជឿជាក់របស់អ្នកវិនិយោគិន មកលើរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាច ក្រកម្ពុជា ជាប្រមុខដឹកនាំ។ ខ្ញុំសូមជូនពរឱ្យក្រុមហ៊ុន BYD CAMBODIA CO.,LTD. ទទួលបានជោគជ័យក្នុងមុខ ជំនួញ របស់ខ្លួន និងមានការគាំទ្រកាន់តែច្រើនឡើងពីអតិថិជន។ រោងចក្រនេះ ពិតជាបានចូលរួមចំណែក យ៉ាងសំខាន់ក្នុងការជំរុញ និងលើកកម្ពស់សេដ្ឋកិច្ចនៅក្នុងខេត្តឱ្យកាន់តែទទួលបានភាពទាក់ទាញ និងរីក ចម្រើនទៅមុខជាលំដាប់ ជាពិសេសបានផ្តល់ការងារជូនប្រជាពលរដ្ឋទាំងក្នុងខេត្តព្រះសីហនុ និងខេត្ត ផ្សេងៗរួមចំណែកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់កម្រិតជីវភាព និងកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋ ស្របតាមគោលនយោបាយ និងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិ បាលកម្ពុជា គឺដើម្បីកំណើន ការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដែលជាមូលដ្ឋានគ្រឹះឆ្តោះទៅសម្រេច ពបានចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

ឯកឧត្តម វ៉ាង វិនពីន (WANG WENBIN) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថ ភាព នៃសាធារណរដ្ឋ ប្រជាមានិតចិនប្រចាំកម្ពុជា បានបញ្ជាក់ថា រោងចក្រដំឡើងរថយន្ត BYD CAMBODIA នាពេលនេះ ដែលប្រទេស ទាំងពីរបានខិតខំប្រឹងប្រែង ដើម្បីបង្កើតឡើងនូវរោងចក្រដំឡើង រថយន្ត BYD ជាលទ្ធផលសំខាន់ ជានិមិត្តរូប និងជាគម្រោងផលិត កម្មរថយន្តក្នុងការពន្លឿនវិស័យឧស្សាហកម្ម និងកិច្ចសហ ប្រតិបត្តិការច្រករបៀងសេដ្ឋ កិច្ចរវាងចិន កម្ពុជាផងដែរ ក្រុមហ៊ុន BYD បាននាំយកបច្ចេកវិទ្យាទំនើប និងមានបទ ពិសោធន៍នៃឧស្សាហកម្ម ពាក់ព័ន្ធនានា និងការជួយបណ្តុះបណ្តាលកម្មករកម្ពុជា ដើម្បីជំរុញកំណើនសេដ្ឋកិច្ចនាពេលអនាគត។ នេះជាគម្រោងផលិតយានជំនិះស្របតាមយុទ្ធសាស្ត្របញ្ចកោណដំណាក់ កាលទី១ របស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការចូលរួមកាត់បន្ថយឧស្ម័នកាបូន និងធ្វើឱ្យកាន់តែប្រសើរឡើង ប្រកប ដោយគុណភាពខ្ពស់។ ចំពោះមូលហេតុដែលក្រុមហ៊ុន BYD ជ្រើសរើសកម្ពុជា បង្កើតរោងចក្រដំឡើងរថយន្ត នាពេល នេះជាគំរូមិត្តភាព និងកិច្ចសហប្រតិបត្តិការមិត្តភាពដែកថែបរយៈពេល ៧០ឆ្នាំមកហើយ អាច និយាយបានថា ជាមិត្តភាពដែក ថែបមិនអាចបំបែកបាន។ ចិន និងកម្ពុជា បានជម្រុញមិត្តភាពដែក ថែប និងក៏សាងសហគមន៍ជោគ វាសនារួមចិន កម្ពុជា ដោយពន្លឿនច្រករបៀងឧស្សាហកម្មរវាងភាគីទាំងពីរ ហើយការបើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYD នាពេលនេះ ស្របពេលដែល ឯក ឧត្ដមប្រធានាធិបតីចិន អញ្ជើញមកបំពេញទស្សនៈកិច្ចជាផ្លូវការមក កាន់កម្ពុជា កាលពីថ្ងៃទី១៧- ១៨ ខែមេសាកន្លងមកនេះ នាំមកនូវអ្នកវិនិយោគចិនមកកាន់កម្ពុជា ជាពិ សេសមកកាន់ខេត្តព្រះសីហនុ។

ក្ន​ងឱកាសនោះដែរឯកឧត្តម ឧបនាយករដ្ឋមន្ត្រីស៊ុនចាន់ថុលអនុប្រធានទី១ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ជាតំណាងសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជាបាន ក៏បានមាន ប្រសាសន៏ផងដែរថា៖ បើកការដ្ឋានសាងសង់រោងចក្រដំឡើងរថយន្ត BYDនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ក្រុងព្រះសីហនុ នាព្រឹកថ្ងៃទី ២៨ ខែមេសាឆ្នាំ ២០២៥នេះក៏ឯស្នើកឧត្តមបានស្នើរសុំឲ្យក្រសួងទាំងអស់ ត្រូវជួយសំរួលឯកសារពាក់ ព័ន្ធទៅណតាមនិតិ វិធីទាំងអស់ ដើម្បីផ្តល់ទំនុកចិត្តដល់អ្នកវិនិ យោគនៅកម្ពុជា ជាពិសេសក្រុមហ៊ុនBYD ដែលកំពុងចាប់ផ្ដើម ដំណើរការសាងសង់រោងចក្រផលិតនិងដំឡើង រថយន្ត អគ្គិសនីមុនគេបង្អស់នៅកម្ពុជា ។នេះជាគម្រោងផលិតយានជំនិះថាមពលថ្មីរបស់កម្ពុជាស្របតាមគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ របស់រាជរដ្ឋាភិបាលនីតិកាលទី៧ ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត ជួយកាត់បន្ថយការបំភាយកាបូន ជំរុញអភិវឌ្ឍន៍បៃតង និងឈានទៅរកការអភិវឌ្ឍន៍ប្រកបដោយគុណភាព។ ការបើកការដ្ឋាននៃរោងចក្រ BYD គឺជាការអនុវត្តលទ្ធផលនៃដំណើរទស្សនៈកិច្ចរបស់លោកប្រធានាធិបតីចិន មកកាន់កម្ពុជា។ ប្រទេសចិននឹងលើកទេកចិត្តឱ្យក្រុមហ៊ុនចិន មកបណ្តាក់ទុននៅកម្ពុជា នាំចូលផលិតផល កសិកម្ម គុណភាពខ្ពស់ និងអនុញ្ញាតឱ្យមិត្តភក្តិកម្ពុជាចែករំលែកឱកាសអភិវឌ្ឍន៍ប្រទេសចិន កាន់តែប្រសើរ៕

នាគសមុទ្រ