បន្ទាយមានជ័យនៅល្ងាចថ្ងៃទី១២ខែវិច្ឆកាឆ្នាំ២០១៤នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្តបន្ទាយមានជ័យបានបើកវគ្គហ្វឹកហ្វឺនដល់អាវុធហត្ថនិងពលអាវុធហត្ថចំនួន ៦០នាក់ដែលមានរយះពេល១៥ថ្ងៃដែលជាសិក្ខាកាមមកពីបញ្ជាការស្រុកក្រុងក្នុងខេត្ត។ការហ្វឹកហ្វឺននេះអនុវត្តតាមផែនការហ្វឹកហ្វឺន
ប្រចាំឆ្នាំ២០១៤លើកទិសដៅឆ្នាំ២០១៥ដោយមានការចូលរួម លោកឧត្តមសេនីយ៍ ត្រី ឪប៊ូរិនមេបញ្ជាការកងរាជអាវុធហត្តខេត្តបន្ទាយមានជ័យនិងនាយអាវុធហត្ថជាច្រើនរូបទៀត។
លោកឪប៊ូរិនបានមានប្រសាសន៍ក្នុងពិធីហ្វឹកហាត់នោះថា វគ្គហ្វឹកហាត់នេះអនុវត្តតាមបទបញ្ជារបស់ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខាអគ្គបញ្ជាការរងកងយុទ្ធពលខេមរ:ភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសតំរូវអោយអាវុធហត្ថទូទាំងប្រទេសធ្វើការហ្វឹកហាត់ក្នុងមួយឆ្នាំអោយបាន៣លើកក្នុងគោលបំណងដើម្បីកសាងនិងពង្រឹងកំលាំងអាវុធហត្ថទាំងអស់អោយមានគុណភាពនិងយល់ដឹងក្នុងការអនុវត្តភារកិច្ចជំនាញទទួលបាន
លទ្ធផលល្អដើម្បីអោយកំលាំងកងរាជអាវុធហត្ថទាំងអស់មានសមត្ថភាពជំនាញពិតប្រាកដក្នុងការអនុវត្តន៍ជានគរបាលយុត្តិធម៌ នគរបាលរដ្ឋបាលនិងតំរួតយោធាជាមូលដ្ឋានដែលមានចែងក្នុងអនុក្រិត្យលេខ៧៧។លោកបាននិយាយបន្តថាដើម្បីពង្រឹងសមត្ថភាពជំនាញជូនដល់នាយនាយរងអាវុធហត្ថពីបទដ្ឋានការងារផ្សេងៗសំរាប់មន្ត្រីប្រតិបត្តិ ច្បាប់ជាលក្ខណ:អន្តរជាតិ។
ក្នុងឱកាសនោះលោក ឱបូ៊រិនបានមានប្រសាសន៍ផ្ដាំផ្ញើដល់នាយនាយរងអាវុធហត្ថដែលជាសិក្ខាកាមទាំង៦០នាក់នេះត្រូវយកចិត្តទុក្ខដាក់និងស្វែងយល់និងរៀនសូត្រឲ្យបានហ្មត់ចត់ដើម្បីទទួលបានជោគជ័យនៅពេលខាងមុខ។លោកក៏បានអោយសិក្ខាកាមទាំងអស់ត្រូវតែគោរពវិន័យបទបញ្ជាការហ្វឹកហ្វឺនអោយមានសមត្ថភាពគ្រប់គ្រាន់អាចបំពេញភារកិច្ចបានល្អប្រសើរនៅតាមកងឯកភាពរបស់ខ្លួន៕