÷ស្វាយរៀង÷កាលពីព្រឹកថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០១៤នេះលោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភាព្រឹទ្ធសភានិងអធិការកិច្ចនិងជាប្រធានក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋានខេត្តស្វាយរៀងបានអញ្ជើញជាអធិបតីដ៍ខ្ពង់ខ្ពស់ក្នុងកិច្ចប្រជុំបូកសរុបលទ្ធផល
ការងារប្រចាំត្រីមាសទី៣និងទិសដៅអនុវត្តបន្តឆ្នាំ២០១៤របស់ក្រុមការងារថ្នាក់ជាតិចុះមូលដ្ឋាននៅខេត្តស្វាយរៀងដើប្បីត្រួតពិនិត្យនិងគាំទ្រការអនុវត្តកម្មវិធីនយោបាយនិងយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣របស់រាជរដ្ឋាភិបាលកម្ពុជា។
កិច្ចប្រជុំនេះរៀបចំធ្វើឡើងនៅសាលប្រជុំសណ្ឋាគារវ៉ៃគោនិងមានការចូរួមពីលោក លោកស្រីដែលជាក្រុមការងារថ្នាក់ជាតិថ្នាក់ខេត្តក្រុងស្រុកប្រមាណជាង១០០នាក់ចូលរួមប្រកបដោយភាពយកចិត្តទុកដាក់បំផុត។លោក ជៀង អំ អភិបាលខេត្តមានប្រសាសន៍រាយការណ៍ជូនអង្គពិធីថា ខ្ញុំសូមអនុញ្ញាតគោរពរាយការណ៍ដោយសង្ខេបអំពីលទ្ធផលការងារប្រចាំត្រីមាសទី៣ឆ្នាំ២០១៤នេះគឺបានចុះធ្វើសកម្មភាពប្រជុំផ្សព្វផ្សាយនិងរៀបចំផែនការបានចំនួន០៣លើកនិងបានរៀបចំវេទិកាសាធារណះបានចំនួន៩៥លើកមានប្រជាពលរដ្ឋចូលរួមសរុបចំនួន
១០.៤៤៨នាក់ដោយមានសំណួរនិងសំណូមពរចំនួន១៥២ក្នុងនោះក្រុមការងារបានធ្វើការឆ្លើយបំភ្លឺដោះស្រាយបានមួយចំនួនធំហើយៗដំណូមពរមួយចំនួនទៀតទទួលយកដើម្បីធ្វើការពិនិត្យដោះស្រាយតាមនិតិវិធីច្បាប់និងតាមសមត្ថកិច្ចរបស់ក្រសួងស្ថាប័នពាក់ព័ន្ធ។នៅបញ្ហាប្រឈមមួយចំនួនទៀតដែលក្រុមការងារកំពុងដោះស្រាយជាបណ្ដើរៗបន្តទៀត។
លោកជំទាវ ម៉ែន សំអន មានប្រសាសន័ថា ក្នងនាមសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាក្នុងនាមក្រុមការងាររាជរដ្ឋាភិបាលចុះតាមដានការអនុវត្តន៍យុទ្ធសាស្ត្រចតុកោណតំណាក់កាលទី៣របស់រាជរដ្ឋាភិបាលប្រចាំខេត្តស្វាយរៀងនិងក្នុងនាមខ្លួនខ្ញុំផ្ទាល់សូមសម្ដែងនូវក្ដីសោមនស្សរីករាយដោយបានជួបជាមួយលោក លោកស្រីក្រុមការងារថ្នាក់ជាតិព្រមទាំងសមាជិកសមាជិការអង្គប្រជុំទាំងអស់ដែលបានឆ្លៀតឱកាសអញ្ជើញចូលរួមក្នុងវេទិកាសាធារណះនាពេលនេះ។ឆ្លៀតឱកាសនេះខ្ញុំសូម
កោតសរសើរនិងវាយតម្លៃខ្ពស់ចំពោះអស់លោក.លោកស្រីដែលបានចុះផ្ទាល់តាមមូលដ្ឋាននិងបានយកអស់ពីស្មាតីកម្លាំងកាយចិត្តធនធានថវិកាសម្ភារជួយគាំទ្រយ៉ាងសកម្មគ្រប់សកម្មភាពតាមបណ្ដាមូលដ្ឋាននានាទូទាំងខេត្តរួមចំណែកឲ្យខេត្តស្វាយរៀងទទួលបានជោគជ័យរាល់ភារកិច្ចជាបន្តបន្ទាប់ពិសេសការធានាស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណះបង្កលក្ខណះក្នុងការអភិវឌ្ឍន៍លើគ្រប់វិស័យគ្រប់មូលដ្ឋានសំដៅរួមចំណែកលើកកម្ពស់ជីវភាពជូនប្រជាពលរដ្ឋ។លោកជំទាវ ម៉ែន សំអនមានប្រសាសន៍សង្កត់ធ្ងន់ថា ដើម្បីពង្រឹងការងារឲ្យកាន់តែមានប្រសិទ្ធភាពថែមទៀតនិងសម្រេចឲ្យបាន
ជោគជ័យយើងត្រូវប្រឹងប្រែងរួមគ្នាបំពេញកិច្ចការសំខាន់ៗមួយចំនួនដូចខាងក្រោម÷១.ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ក្នុងក្រុមការងារដោយធ្វើការនិងពិភាក្សាគ្នាជាសមូហភាពឬជាក្រុមដើម្បីរួមគ្នាដោះស្រាយបញ្ហានិងសំណួរដែលប្រជាពលរដ្ឋលើកឡើង។២.ត្រូវរក្សាខ្ជាប់នូវឧត្តមគតិស្នេហាជាតិនិងស្រឡាញ់ប្រជាជន ខិតខំធ្វើតែអំពើល្អហើយជៀសវាងដាច់ខាតរាល់ទង្វើមិនត្រឹមត្រូវដែលបំពានលើគោលការណ៍គណបក្សនិងច្បាប់របស់រដ្ឋ ធ្វើឲ្យប៉ះពាល់ដល់សិទ្ធនិងផលប្រយោជន៍ប្រជាជន។
៣.ត្រូវរួមគ្នាធានារក្សាស្ថិរភាពនយោបាយ សន្តិសុខសណ្ដាប់ធ្នាប់សាធារណះជាមួយការរក្សាម៉ាក្រូសេដ្ឋកិច្ចលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជន។៤.បន្តជម្រុញឲ្យជោគជ័យកម្មវិធីនយោបាយរបស់រាជរដ្ឋាភិបាលពិសេសយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៣ធ្វើកំណែទម្រង់ស៊ីជម្រៅកាត់បន្ថយភាពអសកម្មរបស់មន្ត្រីដឹកនាំទាំងស្ថាប័នបក្សនិងស្ថាប័នរដ្ឋដោយអនុវត្តតាមទិសស្លោក”ឆ្លុះកញ្ចក់ ងូតទឹកដុសក្អែលព្យាបាល”។៥.ជួបប្រាស្រ័យដោយផ្ទាល់ដល់មូលដ្ឋាន ក្ដាប់ឲ្យបានច្បាស់លាស់រាល់សំណូមពរ បញ្ហាប្រឈមកាលំបាករបស់សមាជិកគណបក្សក៍ដូចជាប្រជាជនទូទៅនិងរិះរកគ្រប់មធ្យោបាយជួយដោះស្រាយឲ្យបានទាន់ពេលវេលាប្រកបដោយប្រសិទ្ធភាព សំដៅរួមចំណែកពង្រឹងជំនឿជឿជាក់លើការងាររបស់រាជរដ្ឋាភិបាលនិងធ្វើការវាយបកភ្លាមៗរាល់ឧបាយកលញុះញង់បោកបញ្ឆោតរបស់
ក្រុមប្រឆាំង។៦.ត្រូវផ្សព្វផ្សាយអំពីសមិទ្ធផលនិងដ្នាដៃជាប្រវត្តសាស្ត្ររបស់រាជរដ្ឋាភិបាលក្នុងវិស័យនយោបាយការទូតទំនាក់ទំនងអន្តរជាតិ ការរីកចំរើនខាងសេដ្ឋកិច្ចនិងកាតងារកំណែទម្រង់របស់រាជរដ្ឋាភិបាលពិសេសកំណែទម្រង់វិមជ្ឈការនិងវិសហមជ្ឈការ។៧.ត្រូវបន្តជួយដោះស្រាយបញ្ហានិងការលំបាករបស់ប្រជាជនដើម្បីផ្ដល់ភាពកក់ក្ដៅនិងការជឿរជាក់លើរាជរដ្ឋាភិបាល៕